CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា ក្តៅស្លឹកត្រចៀក កាន់តែខ្លាំង ខណៈ សន្យាកំទេច ក្រុមឧទ្ទាម ក្រោយសម្លាប់ កាត់ក្បាល មនុស្សទី ៣

ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបា ម៉ា ផ្តន្ទាទោស យ៉ាងខ្លាំងក្លា ទៅដល់ក្រុមឧទ្ទាមសកម្មយុទ្ធបំបែករដ្ឋ IS ដែល ពួកនេះ    បានកាត់ក្បាល ចំ ណាប់ខ្មាំង អង់គ្លេស លោក David Haines ដែលត្រូវបានចាប់ ខ្លួនកាលពីឆ្នាំមុន នៅប្រទេសស៊ីរី ហើយ បេ្តជ្ញា ថានឹង សហការរួមគ្នា ជាមួយ ចក្រភពអង់គ្លេស និង សហគមន៍ អន្តរជាតិ ដើម្បីកម្ទេច ពួកភរវករ នេះ។


ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអាទិត្យ  ទី១៤ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅឯវិ មាន ប្រធានាធិបតី លោក អូបាម៉ា បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធ នឹងបញ្ហានេះថា «សហរដ្ឋ អា ម៉េរិក សូម ថ្កោលទោស ចំពោះ ពួកឃាតករ ដែលសម្លាប់ ប្រជាជនអង់គ្លេស ដ៏សា  ហាវយ៉ងឃ្នងបំផុត បង្កដោយ ក្រុម ឧទ្ទាមឥស្លាម IS ហើយពួកយើងទាំងអស់គ្នា ក៏ដូចជា ប្រជាជនអង់គ្លេសទាំងអស់ សូម ចូលរួមសោកស្តាយ និង ជួយរំលែកទុកទៅដល់ក្រុមគ្រួសារ លោក David Haines ។»

លោក អូបាម៉ា បានបន្ថែមទៀតថា «សហរដ្ឋអាម៉េរិក នឹងចេញប្រតិបត្តិការ នៅយប់នេះ ជាមួយ មិត្តភក្តិ ដ៏ជិត ស្និទ្ធបំផុត និង ប្រទេសដែលជាសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយនៅបញ្ហានេះ។


យើងនឹងនាំពួកឧក្រិដ្ឋជនដែលប្រមាថប្រជាជាតិយើងមកប្រឈមនឹងយុត្តធម៌ហើយពួកយើងទាំងអស់ គ្នា នឹង កម្ទេច ក្រុមឧទ្ទាមនេះ ឲ្យរលាយបាត់ពីពិភពលោកយើងតែម្តង មិនថានៅទីណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា នៅចុងបញ្ចាប់នៃខ្សែវីដូអូ កាត់ក្បាលជនជាតិអង់គ្លេស ដែលពួកឧទ្ទាម  ពាក់ម៉ាស់ មុខមិន ឲ្យឃើញ បានគំរាមដល់អង់គ្លេសថា «   ប្រសិ នបើ  លោក  ដេវីដ  ខេមារ៉ូន នៅតែគាំទ្រប្រឆាំង នឹងពួកយើងទៀត នោះ អ្នកបន្ទាប់គឺ Alan Henning ដែលជាចំណាប់ខ្មាំងរបស់យើង៕


- អាន ៖ ផ្អើលពេញសកលលោក ជាពិសេស ទំព័រមុខ សារព័ត៌មាន ក្រុមឧទ្ទាម សម្លាប់កាត់ក្បាល បុរសជនជាតិ អង់គ្លេស (វីដេអូ)

ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន យូធូប ហ្គូហ្គល


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines