CamNews

ព័ត៌មានអន្តរជាតិ 

វ៉ាក់សាំងដំបូង សម្រាប់ការពារ ជំងឺគ្រុនចាញ់ ត្រូវបានអនុម័ត ឲ្យប្រើប្រាស់ហើយ

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពី  ក្រុមអ្នកច្បាប់ បានជួប្រជុំគ្នាសម្រេចគ្នា នាទីក្រុងឡុងដ៍ ចក្រភព អង់គ្លេស ដោយបានឯកភាពគ្នា លើការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង ថ្មីដំបូងបង្អស់ សម្រាប់ការពារ ជំងឺគ្រុនចាញ់នោះ ត្រូវបានសម្រេចឲ្យប្រើប្រាស់ជាផ្លូវការ ហើយកាលពីថ្ងៃសុក្រម្សិលមិញនេះ ។

យោងតាម ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃ ទី  ២៥ ខែកក្កដា ឆ្នាំ២០១៥ថា កាលពី ថ្ងៃសុក្រ ក្រុមអ្នកច្បាប់សហភាពអឺរ៉ុប បានអនុម័តជាឯកច្ឆ័ន   ក្នុងការដាក់ឲ្យប្រើប្រាស់ វ៉ាក់សាំង ដំបូង សម្រាប់ការពារជំងឺគ្រុនចាញ់ ដោយ   ការអនុម័តនោះ ត្រូវ  បានកំណត់យកទីតាំង សំខាន់ ដំបូង ទៅលើក្រុមក្មេងៗ ដែលរស់នៅតំបន់សាហារ៉ា នៃតំបន់អាហ្វ្រិក ។


ទីភ្នាក់ងារខាងឱសថសហភាពអឺរ៉ុប បានបញ្ជាក់ថា «នេះជាទស្សនៈមួយដ៏ល្អ ក្នុងការអនុម័តលើ ផលវិជ្ជមាននៃផ្នែកវិទ្យាសាស្ត្រ» សម្រាប់ថ្នាំវ៉ាក់សាំងការពារជំងឺខាងលើ (Mosquirix)ក៏ត្រូវបាន គេ ស្គាល់ ច្បាស់ថា វាជាថ្នាំ RTS,S  ដែលយកទៅចាក់លើកុមារ មានអាយុ៦សប្តាហ៍ រហូតដល់ ១៧ខែ ។ នេះបើផ្អែកតាម ការប្រកាសឲ្យដឹង ពីក្រុមហ៊ុនផលិតឱសថដ៏ល្បីហៅថា GSK ដែល មានរោងចក្រផលិតដ៏ធំ នៅអង់គ្លេសបានបញ្ជាក់យ៉ាងដូច្នេះ ។

ដោយផ្អែកទៅលើការសម្រេចចិត្តនេះ អង្គការ សុខភាពពិភពលោក (WHO) នឹងចាត់ចែង ថាតើ គួរ ផ្តល់ដំបូន្មាន បែបណាដើម្បីឲ្យការប្រើប្រាស់ថ្នាំការពារនេះមានដំណើរការចាប់ពីចុងឆ្នាំនេះតែ ម្តង ។

លោក Andrew Witty អ្នកចាត់ការទូទៅនៃក្រុមហ៊ុន GSK បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទស្សនៈនៃ ផ្នែកវិទ្យាសាស្ត្រ កាន់តែរីកចម្រើនហើយ « ការ  បង្ហាញអំពី ផលិតផលថ្មីនេះ វាមានសារ សំខាន់ ណាស់ ដែលនំាឆ្ពោះទៅមុខ សម្រាប់ការពារដល់    ការរាតត្បាតជំងឺ តាមរយៈការចាក់ថ្នាំ ការពារ ជំងឺគ្រុនចាញ់ ដែលជាលើកដំបូងសម្រាប់ពិភពលោកយើងនេះ»៕

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news London UK Malaria vaccine