CamNews

ព័ត៌មានអន្តរជាតិ 

វ័យ ១៤ ឆ្នាំ ក្មេងស្រីជនរងគ្រោះទី ៣ ស្លាប់បាត់បង់ជីវិតហើយ ក្រោយមានការវាយប្រហារបាញ់បោះ ក្នុងវិទ្យាល័យ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន ស៊ីអិនអិន ក្រោយពីបានដកស្រង់ សេចក្តី រាយការណ៍ ពីមន្ទីរ ពេទ្យដែលបានព្យាបាលជនរងគ្រោះនោះ អោយដឹងថា ជាអកុសល មកទល់ នឹងពេលបច្ចុប្បន្នភាព ជនរងគ្រោះទី ៣ កាលពីសប្តាហ៍មុន នៃគ្រោះថ្នាក់ វាយប្រហារបាញ់បោះគ្រាប់ពិតនៅក្នុងវិទ្យាល័យ មួយកន្លែង ក្នុងរដ្ឋ Washington បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ។ 

ស្ថិតនៅក្នុងវ័យទើបតែ ១៤ ឆ្នាំ ក្មេងស្រី Shaylee Chuckulnaskit បាន   ស្លាប់  បាត់បង់ជីវិតបាត់ទៅ ហើយនៅឯមណ្ឌលសុខភាព Providence Regional Medical Center កាលពីយប់ថ្ងៃសុក្រម្សិលមិញ សេចក្តីរាយការណ៍ បន្តអោយដឹងថា ជនរងគ្រោះម្នាក់នេះ និង អ្នករងរបួស ៤ នាក់ផ្សេងទៀត រងនូវ ការវាយប្រហារដោយមានជាការបាញ់បោះគ្រាប់ពិត នៅឯវិទ្យា


សេចក្តីថ្លែងការណ៍ ពីមណ្ឌលសុខភាព ក៏ដូចជា ក្រុមគ្រួសារ ជនរងគ្រោះផ្ទាល់  អោយដឹងថា ពួកគេ ពិតជាមានភាពសោកសង្រេងជាខ្លាំង ទាក់ទិនទៅនឹងមរណទុក្ខមួយនេះ ខណៈ ជាការបាត់បង់ក្មេង ស្រីដ៏គួរអោយស្រឡាញ់ និងស្លូតបូត ពីព្រោះថា នាងគឺជាអ្វីៗទាំងអស់ របស់យើងខ្ញុំ ។

គួររំឮកថា ជនរងគ្រោះទី ១ និងទី ២ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុង  ការវាយប្រហារលើកនេះ ពួកគេគឺជាសិស្សដូចគ្នា មកពីវិទ្យាល័យខាងលើ តួយ៉ាង ពួក    គេមាន ឈ្មោះថា Zoe Galasso និង Gia Soriano ខណៈ ក្មេងស្រីវ័យ ១៤ ឆ្នាំ​ នាង Shaylee គឺជាជនរងគ្រោះទី ៣ ហើយដែលបានស្លាប់ បាត់បង់ជីវិត បន្ទាប់ពីខ្មាន់កាំភ្លើង បើកការវាយប្រហារ ទៅលើអាហារដ្ឋាន វិទ្យាល័យ ។ ខ្មាន់កាំភ្លើង ដៃប្រដាប់ដោយអាវុធនោះ ជាលទ្ធផល បានបាញ់សម្លាប់ខ្លួនឯង គាត់មានឈ្មោះថា Jaylen Frybe ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិអិនអិន


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington