CamNews

គ្រោះថ្នាក់ 

ខឹងប្រពន្ធ​ចេញ​ទៅ​ធ្វើ​ការ​មិន​លា​មួយ​ម៉ាត់ បុរស​ជា​ប្តី​ទិញ​សាំង​ដុត​ផ្ទះ សម្លាប់​កូន​អស់​៤នាក់

ជប៉ុន៖ ហេតុការណ៍សោកនាដកម្មមួយ បានកើតឡើងដ៏គួរឲ្យ តក់ស្លុត គឺក្មេង៤នាក់ បានស្លាប់ក្នុងអណ្តាតភ្លើង ក្រោម ស្នាដៃឪពុកខ្លួនឯង ដែលចាក់សាំងដុតផ្ទះ ព្រោះតែខឹងប្រពន្ធចេញទៅធ្វើការមិនលាមួយម៉ាត់ ។

ជនសង្ស័យអាយុ៤០ឆ្នាំឈ្មោះ Kenichiro Suemune រស់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន គេនិងភរិយាមានកូន ៨នាក់ហើយ ពេលនេះឪពុកចិត្តអប្រិយ បានសម្លាប់កូនអស់៤នាក់ ហើយដោយសារតែរឿងខឹង ប្រពន្ធតិចតួចសោះ ។

ប៉ូលិសបាននិយាយថា ស្ត្រីជាប្រពន្ធ និងកូនម្នាក់ទៀតក៏រងរបួសដែរ នៅពេលដែលហេតុការណ៍កើតឡើងនៅពាក់ កណ្តាលយប់ ពេលដែលបុរសជាប្តី ត្រឡប់មកដល់ផ្ទះវិញម៉ោង១១យប់ ហើយក៏រករឿងឈ្លោះជាមួយប្រពន្ធ បន្ទាប់មក គេក៏ស្ទុះទៅយកសាំងមកចាក់ស្រោចរួច ដុតផ្ទះតែម្តង ។

ក្មេងៗដែលរងគ្រោះដល់ជីវិតទាំង៤នាក់មានអាយុចាប់ពី៥ ដល់១៤ឆ្នាំ រីឯប្រពន្ធរបស់ជនសង្ស័យមានអាយុ៤២ឆ្នាំ និង កូនម្នាក់ទៀតអាយុ៣ឆ្នាំរងរបួសតិចតួច ចំណែកឯកូនច្បងអាយុ១៨ឆ្នាំ មិនស្ថិតនៅក្នុងហេតុការណ៍ទេ ព្រោះពេល នោះគេមិននៅផ្ទះ ៕

                                          រូបភាព តំណាង ផ្ទះដែលត្រូវភ្លើងឆេះ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS