ចិន៖បុរសជនជាតិចិនម្នាក់ចង់បានទូរស័ព្ទទំនើប ម៉ាក iPhone 6ពេក តែគ្មានលុយទិញក៏ប្រកាសដាក់ជួលមិត្តស្រី ឲ្យគេក្នុងមួយម៉ោងតម្លៃ ១,៦៣ដុល្លារ មួយថ្ងៃ ៨,១៥ដុល្លារ និងមួយខែតម្លៃ ៨១,៤៦ដុល្លារ ដើម្បីសន្សំលុយទុកទិញទូរស័ព្ទ iPhone 6នោះ។
ដើម្បីប្រមែប្រមូលប្រាក់បង្គ្រប់ទិញទូរស័ព្ទដៃទំនើបម៉ាក iPhone 6 បុរសសង្ហាជនជាតិចិន លោក Wei Chu អាយុ ២៥ឆ្នាំ ខំប្រឹងឈរលើកស្លាក ប្រកាសប្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវនៅខាងមុខ សាកលវិទ្យាល័យ Songjiang University នៅក្នុងទីក្រុងសៀងហៃ ឲ្យជួយជួលមិត្តស្រីរបស់ខ្លួនដែលនៅលើស្លាក នោះសរសេថា “ចែករំលែកមិត្តស្រី”។
ហេតុការណ៍មួយនេះបានកើតឡើង កាលពីសប្តាហ៍មុន ហើយបានធ្វើឲ្យភ្ញាក់ផ្អើល ដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Wei Chu បានអញ្ជើញអ្នកដំណើរ ធ្វើឆ្លងកាត់ដែលមាន ចំណាប់អារម្មណ៍អាចចូលទៅស្វែង រកមើលរូបរបស់មិត្តស្រីខ្លួនបាន គឺនាង Xiao Ai អាយុ២១ឆ្នាំ នៅតាមបណ្តាញផ្សព្វផ្សាយ សង្គមឬ ប្រព័ន្ធអ៊ីនធើណែត៕