CamNews

ព័ត៌មានអន្តរជាតិ 

Justin Lee កូនសេដ្ឋីតៃវ៉ាន់ រំលោភតារាៗស្រី មិនរើសមុខ រួចថតវីដេអូអាសអាភាស ត្រូវជាប់គុក ៧៩ ឆ្នាំ ៧ ខែ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស​ អាស៊ីវ័ន ក្រោយ  ពី បានដកស្រង់ សម្រង់អត្ថបទផ្សាយពី គេហទំព័រសារព័ត៌មានក្នុងស្រុក Shin Min Daily News អោយដឹងថា លោក Justin Lee ជាបុគ្គលមួយរូប​ដែលជាកូនសេដ្ឋី នៅតៃវ៉ាន់ ទទួលរងនូវរឿងអាស្រូវ ដ៏ចាស់ដៃនោះ ត្រូវបាន  ផ្តន្ទា  ទោសហើយ ពោល ផ្តន្ទាទោស អោយជាប់ពន្ធនាគារដល់ទៅ ៧៩ ឆ្នាំ ៧ ខែ ពាក់ព័ន្ធនឹងករណីរំលោភតារាស្រីតៃវ៉ាន់ជាច្រើន រូប កាលពីពេលអតីតកាល ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គាត់ត្រូវបានរកឃើញ ដោយមានជាភស្តុតាង សរបញ្ជាក់អោយ ដឹងថា គាត់ពិតជាបាន ចាប់រំលោភតារាស្រី តៃវ៉ាន់មួយចំនួន ថែមទាំងធ្វើការថតវីដេអូ ទាំងនោះ​​ព្រមគ្នា ថែមទៀតផង ។ បន្ថែមពីលើនេះ ប្រភពបញ្ជាក់អោយដឹងថា រាល់តារាស្រីទាំងអស់នោះ ភាគច្រើនស្ថិត នៅក្នុងស្ថានភាពស្រវឹងខ្លាំង ក៏ដូចជា សន្លប់បាត់បង់ស្មារតី ស្របពេលដែលលោក Lee  បាននាំខ្លួនពួក គេត្រលប់មកផ្ទះ បន្ទាប់ពីចាកចេញពី បណ្តាក្លឹបកំសាន្តរាត្រី បន្ទាប់មក គាត់ក៏បាន ចាប់ ផ្តើមធ្វើទារុណ កម្មផ្លូវភេទ ដោយចាប់ផ្តើមរំលោភពួកគេ រួចថតជាខ្សែអាថ៍ ដោយពុំមានការគូសបញ្ជាក់អោយសាម៉ីខ្លួន ដឹងនោះទេ ។


ជាលទ្ធផល ជាមួយនឹងបរិបទចុងក្រោយ ទាក់ទិននឹងករណី រឿងអាស្រូវ ដ៏ល្បី ប្រចាំទ្វីប អាស៊ីមួយនេះ លោក Lee ត្រូវបានតុលាការកំពូល តៃវ៉ាន់ ធ្វើការផ្តន្ទាទោស ជាផ្លូវការ អមជាមួយនឹង ប្រាក់សងជម្ងឺចិត្ត ទៅលើជនរងគ្រោះ ប្រមាណជាង ២៧,៤៥ លានដុល្លារតៃវ៉ាន់ 27.45 million   Taiwan  dollars (S$1.15 million) ។


គួររំឭកថា កាលពីអំឡុងឆ្នាំ ២០១២ កន្លងទៅនេះ ក្រុមមន្រ្តីប៉ូលីស បានរកឃើញ ខ្សែអាថ៍វីដេអូអាសអា ភាសនៅក្នុង កុំព្យូទ័រ និងនៅក្នុងទូរស័ព្ទដៃរបស់ជនជាប់ចោទ  ដោយនៅក្នុង  នោះ គាត់ បានធ្វើការបដិ សេធក្នុងការសហការតាមដានស៊ើបអង្កេត ជាមួយនឹងមន្រ្តី  ប៉ូលីស រួចធ្វើការរត់គេចខ្លួន បាត់ស្រមោល ក្នុងរយៈពេលដ៏ខ្លី  ពោល ២៣ ថ្ងៃក្រោយ បេក្ខភាពជនជាប់ចោទមួយនេះ   ក៏ត្រូវបានមន្រ្តី ប៉ូលីសធ្វើការ ចាប់ឃាត់ខ្លួនបានសម្រេច ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖​ អាស៊ីវ័ន


Tags: Int news World news Breking news Unt news china Taiwan