CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ ៖ យន្តហោះ របូតកង់បាត់ ខណៈលុតជង្គង់ចុះគ្រីប បន្ទាប់ពីមានឧបទ្ទេវហេតុ ក្នុងការចុះចត

ព័ត៌មានអន្តរជាតិ ៖ សុខសុវត្តិភាព ក៏ដូចជាភាពមាំ នៃយន្តហោះ MA60 របស់ប្រទេសចិន
ត្រូវបានដេញដោលសាកសួរសាជាថ្មី  បន្ទាប់ពីយន្តហោះប្រភេទនេះ  បានជួបឧបទ្ទេវហតុ
ដល់ទៅពីរដង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ  នោះគឺ   លុតជង្គង់ចុះគ្រីប  បន្ទាប់ពីបានជួប
ឧបទ្ទេវហេតុក្នុងការចុះចតនៅឯប្រទេសមីយ៉ាន់ម៉ា  និងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទ
កន្លងទៅ។

MA60 ប្រតិបត្តិការហោះហើររបស់ខ្លួនដោយក្រុមហ៊ុនអាកាសចរណ៍ Merpati Nusantara
Airlines (MNA) បានជួបឧបទ្ទេវហេតុក្នុងការចុះចត នៅឯភាគខាងកើតខេត្ត Nusa Teng-
gara ប្រទេសឥណ្ឌូនេស៊ី និងឧបទ្ទេវហេតុមួយផ្សេងទៀត បានកើតនៅឯប្រទេសមីយ៉ាន់
ម៉ា ខណៈប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា។

លើសពីនេះ បើយោងតាមសម្តីអ្នកនាំពាក្យមកពី ​ MNA លោក Herry Saptanto បានគូស
បញ្ជាក់អោយដឹងថា   ករណីឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ  បានកើតឡើងកាលពី
ថ្ងៃច័ន្ទកន្លងទៅ  នៅឯអាកាសយានដ្ឋាន  Kupang’s El Tari  វេលាម៉ោង ៩ និង ៤០ នាទី
ព្រឹក។ គួររំឭកផងដែរ ករណីឧបទ្ទេវហេតុក្នុងការចុះចតនេះ  ជាសំណាងល្អ មិនមានអ្នក
ស្លាប់បាត់បង់ជីវិតនោះ គ្រានតែមានមនុស្សមួយចំនួនទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា    មានមនុស្សប្រមាណជាង  ៤៦ នាក់ រួមទាំងបុគ្គលិក  ៤ នាក់ផ្សេង
ទៀត បានធ្វើដំណើរនៅលើយន្តហោះមួយនេះ។ យ៉ាងណាមិញ មកទល់នឹងពេលនេះ បើ
តាមប្រភពសារព័ត៌មានបន្ថែមថា គណៈកម្មាធិការសុខសុវត្ថិភាពចរាចរណ៍ TheNational
Transportation Safety Committee ( KNKT )  ក៏ដូចជា  រដ្ឋមន្រ្តីមកពីក្រសួងគមនាគមន៍​ ក៏កំពុងធ្វើការតាមដានស៊ើបអង្កេតទៅលើករណីឧបទ្ទេវហេតុក្នុងការចុះចតខាងលើនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic