CamNews

មិនគួរឲ្យជឿ 

ពីលុត ហៅស្រីស្អាតម្នាក់ អោយទៅអង្គុយក្បែរ ក្នុងបន្ទប់អ្នកបើកយន្តហោះ ផ្ទុះពាក្យចចាមអារាម ពេញអ៊ិនធើណេត

មិនគួរអោយជឿ ៖ នារីស្រស់ស្អាតម្នាក់ បានធ្វើអោយមានកិច្ចពិភាក្សាដេញដោលពេញពិភពអ៊ីនធើណេត ក្រោយពីរូបនាង ត្រូវបានអនុញ្ញាតអោយចូលទៅអង្គុយ នៅក្នុងបន្ទប់អ្នកបើកបរយន្តហោះ អំឡុងពេល ដែលនាងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ពីតៃប៉ិ កោះតៃវ៉ាន់ ទៅដីកំណើតវិញ ទីក្រុង ហុងកុង ។

យោងតាមកាសែតក្នុងស្រុកចិន Shanghaiist ក្រោយពីបានដកស្រង់សម្តីនារីម្នាក់នោះ អោយដឹងថា នាង ត្រូវបានអនុញ្ញាតចូលទៅអង្គុយនៅក្នុងបន្ទប់អ្នកបើកយន្តហោះ បន្ទាប់ពីកៅអីអង្គុយនៅក្នុងយន្តហោះ ពេញអស់ទៅហើយ ។ ស្ថិតនៅក្នុងវ័យទើបតែ ២៨ ឆ្នាំ​នាង Ada Ng បានផ្តិតរូបថតរូបខ្លូនឯងផ្ទាល់នៅក្នុង បន្ទប់អ្នកបើកយន្តហោះ ក៏ដូចជា វីដេអូ នាវិនាទីយន្តហោះចុះចត នៅឯអាកាសយានដ្ឋាន ។


ក្រោយមកទៀត នាងបានបង្ហោះរូបថតទាំងនោះ ចូលទៅក្នុងទំព័រ Weibo ខណៈស្រាយបំភ្លឺពីអារម្មណ៍ពិត ស្តីពីភាពអស្ចារ្យដល់កម្រិតកំពូល ជាមួយនឹងបទពិសោធន៍ ហោះឡើង និងចុះចត នៃយន្តហោះ ចេញពី បន្ទប់អ្នកបើកយន្តហោះផ្ទាល់តែម្តង ។ ក្នុងរយៈពេលដ៏ខ្លី ប្រជុំរូបថត និង វីដេអូ របស់នាង ពិតជាទទួល បានការពេញនិយមជាខ្លាំង នៅតាមប្រព័ន្ធអនឡាញ រហូត ទំព័រសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយ អត្ថបទស្តីពីប្រធានបទមួយនេះ ។


ទន្ទឹមនឹងនេះ ក៏បានធ្វើអោយផ្ទុះឡើងនូវវេទិកាដេញដោលមតិ នៅតាមប្រព័ន្ធអនឡាញ ស្របពេលដែល មតិភាគច្រើនលើកឡើងផងដែរថា វាគឺជារឿងដែលមិនអាចទៅរួច និងមិនងាយស្រួលនោះទេ ក្នុងការអនុ ញ្ញាតអោយអ្នកដំណើរ ចូលទៅអង្គុយនៅក្នុងបន្ទប់អ្នកបើកបរ ។ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើនាង Ng ជាផ្នែកមួយនៃសមាជិកសហសេវិក ឬក៏ជាក្រុមគ្រួសារ សាច់ញាត្តិសមាជិក សហសេវិក បម្រើការងារ លើយន្តហោះ ឬក៏យ៉ាងណា ប៉ុន្តែ សន្លឹករូបថត ស្តីពី សំបុត្រយន្តហោះរបស់នាង សរបញ្ជាក់យ៉ាងច្បាស់ អោយដឹងថា ៖ នាងមានកៅអីអង្គុយ Jump Seats នៅក្នុង Business Class ។

គួរបញ្ជាក់ថា Jump Seats អាចប្រើទៅបានតែបុគ្គលិក សហសេវិក តែប៉ុណ្ណោះអំឡុងពេលយន្តហោះហោះ ឡើងឬក៏ចុះចត ហើយពេលខ្លះ ត្រូវបានប្រើ ដោយអ្នកហ្វើកហ្វើនបើកយន្តហោះ ឬក៏សមាជិកសហសេវិក ដែលមិនស្ថិតក្នុងម៉ោងការងារ​ ត្រូវធ្វើដំណើរ តាមអាកាសជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ កៅអី Jump Seat អាចផ្តល់ជូនទៅ សមាជិកក្រុមគ្រួសារ ក្រុមសហសេវិកដែលបម្រើការងារលើយន្តហោះ ក៏បានដែរ ៕


ប្រែសម្រួល ៖ កុសល


ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong