ព័ត៌មានកីឡា៖ ប្រភពព័ត៌មានមួយបានចុះផ្សាយ ឲ្យដឹងថា Floyd Mayweather គ្រោងនឹងបើកការប្រកួតគ្នាជាមួយ Manny Pacquiao ម្ដងទៀតក្រោយពី របួសវះកាត់របស់កីឡាករបានជាសះស្បើយឡើងវិញ ។
Floyd Mayweather ទើបតែដណ្ដើមយកឈ្នះការប្រកួតដ៏ធំប្រចាំសតវត្សពីកីឡាករជនជាតិ ហ្វីលីពីន ប៉ាក់គីអៅ ដោយពិន្ទុ កាលពីចុងសប្ដាហ៍មុន ។ ទន្ទឹមនឹងការបរាជ័យនេាះ កីឡាករ ប៉ាក់គីអៅ បានអះអាងថា ប្រសិនជាគាត់មិនមានបញ្ហារបួសស្មាទេនោះ គឺគាត់នឹងមិនឲ្យ Floyd រួចខ្លួននោះទេ ។
ម្ចាស់ខ្សែក្រវ៉ាត់ជើងឯក ៤៨ ប្រកួតមិនដែលចាញ់ បាននិយាយប្រាប់អ្នកការសែត ESPN ទៀតថា គាត់នឹងវ៉ៃជាមួយ ប៉ាក់គីអៅ ម្ដងទៀតក្នុងឆ្នាំក្រោយ បន្ទាប់ពីកីឡាករព្យាបាលជម្ងឺជាសះស្បើយ ទាំងស្រុង។
ស្របគ្នានៃអ្វីដែល Floyd បានលើកឡើង ចំពោះការគិតពីមុនមកគឺផ្ទុគ្នាស្រឡះ ខណៈដែលមុនពេលនៃការប្រកួតបានចាប់ផ្ដើម កីឡាករព្រមទាំងឪពុករបស់ខ្លួន បានអះអាងថា នឹងចូលនិវត្ដជាមិនខាន បន្ទាប់ពីប្រកួតជាមួយ ប៉ាក់គីអៅ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .china.org.cn