CamNews

យល់ដឹង 

អ្នកវិទ្យាសាស្រ្តអូស្ត្រាលី រកឃើញមូលហេតុ ដែលធ្វើអោយអ្នកជំងឺ គ្រុនឈាមស្លាប់

គួរយល់ដឹង ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
radioaustralia កាលពីពេលកន្លងទៅនេះអោយដឹងថា អ្នក​វិទ្យា​សាស្រ្ត​អូ​ស្ត្រាលី​បាន​រក​ឃើញ​នូវ
​របក​គំហើញ​ដ៏​សំខាន់​មួយស្តីពី​មូល​ហេតុ​ដែល​ប៉ារ៉ាស៊ីត​ជំងឺ​​គ្រុន​ចាញ់​អាច​សម្លាប់​មនុស្ស​មួយ​ចំ
នួន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ស្លាប់​ដោយ​សារ​មេ​រោគ​នេះ។

គួររំឭកផងដែរថា អ្នក​វិទ្យា​សាស្រ្ត​មក​ពី​សា​លា​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ជាន់​ខ្ពស់នៃ​សាកល​វិទ្យា​
ល័យMacquarie នៅ​ទី​ក្រុង​ស៊ីដនីយ៍​បាន​រក​ឃើញ​ថា​ ម៉ូ​លេ​គុល​មួយ​ចំនួន​នៅ​ក្នុង​កោ​សិកា​ឈា
ម​ក្រ​ហម​អាច​សម្លាប់​មេ​រោគ​ដែល​ បង្ក​ជំងឺ​គ្រុន​ចាញ់។

របក​គំ​ហើញ​នេះ​មាន​សារៈ​សំខាន់​ណាស់   ​ ​ពី​ព្រោះ​ប្រ​ជា​ជន​ដែល​មាន​ដើម​កំណើត​ នៅ​ទ្វីប​អា​
ហ្វ្រិក​ពុំ​មាន​  ម៉ូ​លេ​គុល​នេះ​ដើម្បី​ការ​ពារ​ខ្លួន​ប្រ​ឆាំង​នឹង​មេ​រោគ​គ្រុន​ចាញ់​ទេ ។  បើ​តាម​ក្រុម​អ្នក​
ស្រាវ​ជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា​  ការ​ស្រាវ​ជ្រាវ​នេះ​អាច​ពន្យល់​នូវ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​​ប្រ​ជា​ជន​អា​
ហ្រ្វិក​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ ជា​ពិសេស​គឺ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ៥​ឆ្នាំ។

នៅ​ឆ្នាំ ២០១០   ប្រ​ជា​ជន​កន្លះ​លាន​នាក់​បាន​បាត់​បង់​ជីវិត​  ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ដែល​ភាគ
​ច្រើន​រស់​នៅ​ទ្វីប​អា​ហ្រ្វិក។របក​គំហើញ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​មាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្ស​នា
​ វដ្តី​វិទ្យា​សាស្រ្ត៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ radioaustralia


Tags: international news strange entertainment