CamNews

ព័ត៌មានអន្តរជាតិ 

ស្អីគេ!! យុវវ័យ ស្ទើរភ្លើង ប៉ុនប៉ងធ្វើដំណើរ ទៅចូលដៃ ជាមួយនឹង ISIS ត្រូវចាប់ឃាត់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេស សឹង្ហបុរីគូសបញ្ជាក់អោយដឹងថាខ្លួនបានធ្វើការចាប់ឃាត់ខ្លួន ពលរដ្ឋសឹង្ហបុរី ២ នាក់ ចាប់តាំងពីខែ សីហា ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើដំណើរ ទៅកាន់ប្រទេសស៊ីរី ដើម្បីចូលដៃជាមួយនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលពិភពលោកបានស្គាល់ថា ISIS ។


ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធកន្លងទៅនេះអោយដឹងថា ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ​លោក Muhammad Shamin Mohamed Sidek និងលោក Muhammad    Harith Jailani វ័យ ១៨ ឆ្នាំ ត្រូវបានឃុំខ្លួន ដោយគ្មានការជំនុំជម្រះក្តី ក្រោមច្បាប់ សុវត្ថិភាពថ្នាក់ជាតិ សឹង្ហបុរី ពី ករណី ២ ដាច់ដោយឡែក ពីគ្នា ។ សេចក្តីប្រកាសនៃការចាប់ឃាត់ខ្លួនលើកនេះ ធ្វើ  ឡើង ចំពេលដែលមាន ការព្រួយបារម្ភជាខ្លាំង ទៅលើ បណ្តាយុវជនជាច្រើននៅក្នុងតំបន់ ដែលកៀងគរនិងជម្រុញទឹកចិត្ត ខ្លាំង ដោយធ្វើមូលវិវដ្តនិយម ពីសំណាក់ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម អោយ  ស្ម័គ្រចិត្តធ្វើជាកំពូល អ្នកប្រយុទ្ធអន្តរជាតិ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ asiancorrespondent


Tags: Breaking news World news Unt news Hot news Singapore ISIS