ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ Barcelona ខណៈពេលនេះ បានបង្កើតស្នាដៃយ៉ាង ល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ក្នុងការប្រកួតមិត្ដិភាពអន្ដរជាតិ ប៉ះជាមួយនឹង ទួគី។
មិត្ដិភាពការប្រកួតកាលពីម្សិលមិញ កីឡាករ Neymar បានទម្លាយទ្វាសំណាញ់ទី របស់ទួគី ២ គ្រាប់ គឺនៅនាទី ទី ២០ និង ៦០ ហើយ ២ គ្រាប់ទៀតត្រូវ Semih Kaya និង Willian វាយសម្រុក នៅនាទី ទី ២៤ និង ៤៤ ចប់ការប្រកួត ប្រេស៊ីល ស៊ី ទួគី ៤-០។
ជោគជ័យ ប្រេស៊ីលនៅពេលនេះ Neymar ពិតជាបង្កើតស្នាដៃល្អបំផុតជូនជាតិ ស្របពេលកន្លងមក ការលេងនៅក្នុងក្រុមក៏មិនអន់ដែរ ។ ជាមួយនិងការបង្ហាញពីសមត្ថភាពដ៏ឲ្យស្ងើចសរសើរ ដូច្នោះ Neymar ពិតជាមានការគាំទ្រច្រើនចំពោះការលេងរបស់គាត់ ដែលកន្លងតាមការបង្ហាញពីប្រភព ព័ត៌មានផ្សេង ក៏និយាយដែរថា សមត្ថភាព និង យុទ្ធសាស្ដ្រនៃការលេង Neymar មិនអន់ជាង មិត្ដរួមក្រុមរបស់គាត់ Lionel Messi ទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី