CamNews

យល់ដឹង 

បើមិនចង់ចងចិត្ត ចង់សម្លាប់ខ្លួនឯង ចឹងទេ កាហ្វេអាចជួយបាន តើហេតុអ្វីទៅ?

(ប៊ូស្តុន)៖ ការ​ទទួល​ទាន​កាហ្វេ ជាប្រចាំ​អាច​កាត់​បន្ថយ​អត្រា​ នៃ​ការ​ធ្វើ​អត្ត​ឃាត​ខ្លួន ៖ ក្រុមអ្នក ស្រាវជ្រាវជនជាតិ អាមេរិកបាននិយាយថា ការទទួលទានកាហ្វេ ២​ឬ​៣ពែង ជាប្រចាំថ្ងៃអាចកាត់បន្ថយ អាត្រានៃការធ្វើអត្តឃាតខ្លួន ចំពោះ បុរស និងស្រ្តី​ដល់ទៅ ៥០ភាគរយ។ នេះបើយោងតាម ប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆកា ឆ្នាំ២០១៦។

អ្នកដឹកនាំ​នៅក្នុងការស្រាវជ្រាវ លោក Michel Lucas នៃប៉ាតឺម៉ង់​ចំណីអាហារ នៃសាលាហាវ៉ាដ ផ្នែកសុខភាពសាធារណៈ ព្រមទាំងក្រុមការងារ របស់គាត់បានរកឃើញថា អត្រាគ្រោះថ្នាក់ នៃការធ្វើអត្តឃាត សម្រាប់យុវវ័យ​ដែលទទួលទានកាហ្វេពី ២ ទៅ៣ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយ អត្រានៃការចង់ធ្វើអត្តឃាត​ខ្លួន​ ច្រើនជាងអ្នកដែលមិន​ដែលទទួលទាន កាហ្វេសោះ។

លោក Lucas បាននិយាយថា សារជាតិកាហ្វេអ៉ីន មិនត្រឹមតែធ្វើការបំលែងប្រព័ន្ធភាពសុំា តែមួយមុខនោះទេ ក៏ប៉ុន្តែវាអាចជួយកាត់បន្ថយ អាការៈស្រ្តេស និង ភាពក្រៀមក្រំ​បានទៀតផង ដោយវាបានបង្កើតសារធាតុបំរុង នៅក្នុងខួរក្បាល​ដែលនៅក្នុងនោះ​រួមមាន សឺរ៉ូតូនីន ដូហ្វាមីន នូរ៉ាដ្រេនណាលីន ជាដើម។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវទាំងនោះ មិនបានឲ្យយុវវ័យ​ដែលមានអាការៈក្រៀមក្រំ ឲ្យបង្កើនការប្រើប្រាស់សារជាតិកាហ្វេអ៉ីននោះទេ ពីព្រោះយុវវ័យភាគច្រើន បានសម្របខ្លួនជាមួយនឹងកំរិត នៃកាហ្វេដែលគេទទួលទានរួចទៅហើយ។ ម្យ៉ាងវិញទៀត គឺដើម្បីជៀសវាងការផ្តល់ផលអាក្រក់ ក្នុងការប្រើប្រាស់ហួសកំរិត។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានពឹងផ្អែកការរកឃើញ របស់ពួកគេដោយការប្រមូលទិន្នន័យ ពីការសិក្សាធំៗបី នៅក្នុងសហរដ្ឋអាមេរិក។ ការសិក្សាត្រូវបានចូលរួមដោយ បុរសចំនួន ៤៣,៥៩៩នាក់ និងស្រ្តីចំនួន ៧៣,៨២០៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS EgyptAir