CamNews

យល់ដឹង 

ងាយឆ្លងផ្តាសាយ ពីអ្នកដទៃមែនទេ? តោះទៅមើល ការការពារទាំងអស់គ្នា

(សុខភាព)៖ ១.​លាងដៃរបស់អ្នកៈ អ្នកអាចមានជំងឺ ដោយសារតែការចំឡងមេរោគ ឬបាក់តេរី ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ និងពីកន្លែងមួយទៅកាន់កន្លែងមួយទៀត។ ដូច្នេះ ចូរអ្នកជៀសវាពីការចម្លង មេរោគអស់ទាំងនេះ ដោយការសម្អាតដៃរបស់អ្នកជាប្រចាំ ជាពិសេសបន្ទាប់ពីក្រោយពេល បើកបររួច។

២. កុំប៉ះមុខរបស់អ្នកៈ ទោះបីជាដៃរបស់អ្នកស្អាតក៏ដោយ មេរោគមួយចំនួន​ ក៏អាចទំនៅលើដៃរបស់អ្នកបានដែរ។ ក៏ប៉ុន្តែពពួកបារ៉ាសិតប្រភេទ ពុំមានផលប៉ះពាល់ ដល់សុខភាពនោះទេ ប្រសិនបើអ្នកប៉ះខ្លួនប្រាណ​ របស់អ្នក។ ផ្ទុយទៅវិញកន្លែង ដែលវាចំឡងមេរោគលឿនជាងគេ និងអាចនាំឲ្យមានការប៉ះពាល់គឺ ផ្ទៃមុខរបស់អ្នកដែលមានរួមទាំង ភ្នែក មាត់ និងច្រមុះ។ អ្នកគួរតែកុំធ្វើការអង្អែល ផ្ទៃមុខញឹកញាប់ខ្លាំងពេក។

៣. នៅឲ្យឆ្ងាយពីអ្នកជំងឺៈ មេរោគ និងការចំឡងមេរោគអាចរស់នៅ បានគ្រប់ទៅកន្លែងទាំងអស់ ក៏ប៉ុន្តែកន្លែងវាមានឱកាស ក្នុងការបង្ហាញខ្លួនច្រើនជាងគេនោះ គឺនៅកន្លែងដែលមានអ្នកជំងឺ។ ប្រសិនបើអ្នកដឹងថា មានអ្នកជំងឺផ្តាសាយនៅជិតខ្លួន ចូរអ្នកព្យាយាមនៅឲ្យឆ្ងាយ ដើម្បីកុំឲ្យមេរោគមានការរីករាល ដាលខ្លាំងជាងនេះ។

៤. កុំទទួលទានអាហារជាក្រុមៈ នៅក្នុងរដូវផ្តាសាយ ចូលអ្នកជៀសវាង​ទទួលទានអាហាររួម ឬអាហារជាក្រុម​ដែលវាអាចចំលងមេរោគ បានយ៉ាងលឿនបំផុត ជាពិសេសនៅពេលដែលមាន អ្នកមានជំងឺផ្តាសាយចូលរួមជាមួយ ពីព្រោះនៅពេលដែលពួកគេ​ធ្វើការកណ្តាស់ ពួកគេតែងតែយកសដៃ​ទៅខ្ទប់ ហើយមេរោគទាំងនោះ ក៏ឆ្លងតាមរយៈដៃ និងការប៉ះពាល់ខ្លួនប្រាណ របស់ពួកគេ។

៥. គេងឲ្យបានគ្រប់គ្រាន់ៈ ទោះបីជាអ្នកមិនមានជំងឺក៏ដោយ ក៏អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ដែរ ដើម្បីជួយឲ្យរាងកាយរបស់អ្នកមាំមួន និងអាចទប់ទល់ជាមួយមេរោគផ្សេងៗ ពិសេស​មេរោគផ្តាសាយ។

៦. កុំពិសារគ្រឿងស្រវឹងៈ ការទទួលទានគ្រឿងស្រវឹង ធ្វើឲ្យប្រព័ន្ធការពាររាងកាយ​មានសភាពចុះខ្សោយ ដូច្នេះវាងាយនឹងធ្វើឲ្យអ្នកមានជំងឺ។

៧. ទទួលទានទឹកឲ្យបានច្រើនៈ នៅពេលដែល រាងកាយរបស់អ្នក ធ្វើការប្រឆាំងនឹងជំងឺ ប្រព័ន្ធការពាររាងកាយរបស់អ្នក ត្រូវធ្វើការជ្រុលម៉ោងដែលជាហេតុ ធ្វើឲ្យអ្នកបាត់បង់ជាតិទឹក។ ដូច្នេះ អ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Turkey ISIS EgyptAir