អន្តរជាតិ ៖ លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើការតម្លើងពន្ធលើដែកនិងអាលុយមីញ៉ូម ។ ប៉ុន្តែពន្ធនេះមិនត្រូវបានអនុវត្តនៅប្រទេសមួយចំនួនទេ ។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងទទួលរងពី "ការធ្វើពាណិជ្ជកម្មអយុត្តិធម៌មួយ" ដូច្នេះទើបបណ្តាលឲ្យខ្លួនសម្រេចចិត្តធ្វើរឿងនេះឡើង ។ ការតម្លើងពន្ធលើដែកថែបនិងអាលុយមីញ៉ូម នឹងត្រូវបានបើកដំណើរការ ក្រោយ ១៥ ថ្ងៃ ដែលរាប់ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ។
គួរបញ្ជាក់ឲ្យដឹងថា តារាងតំលៃចំនួន ២៥ភាគរយ ដែលត្រូវបានតម្លើងទៅលើដែកនិង ១០ភាគរយ ត្រូវតម្លើងនៅលើអាលុយមីញ៉ូដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ ប៊ីប៊ីសុី