ព័ត៌មានអន្តរជាតិ ៖ យុវតីម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេស ប៉ាគីស្ថាន ក្រោយពីមានករណី ចាក់សាំងដុត រូបនាង ពីសំណាក់បុរសម្នាក់ ក្រោយពីនាង បានបដិសេធទៅនឹងសំណើរៀបការជាមួយ នឹងជនដៃដល់ នេះបើយោងតាមសម្តីមន្រ្តី ប៉ូលីស ក្នុងស្រុក គូសបញ្ជាក់ កាលពីថ្ងៃអាទិត្យ ម្សិលមិញ
សេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា នេះគឺជាករណីទី ២ ហើយ នៃការសម្លាប់មនុស្ស ដ៏សា ហាវ និងយង់ឃ្នង់បំផុត នៅក្នុងខេត្ត Punjab ប្រទេស ប៉ាគីស្ថាន ក្រោយពី ករណីទី ១ គូស្វាមី ភរិយា វ័យក្មេង មួយគូ ត្រូវបានសម្លាប់ ដោយក្រុម សាច់ញ្ញត្តិ បន្ទាប់ពី ធ្វើការរៀបការ ប្រឆាំងទៅនឹងគោលគំ និតរបស់ពួកគេ ។ ដោយឡែក ករណីទី ២ បានកើតឡើង កាល ពីថ្ងៃសៅរ៍ កន្លងទៅនេះ ក្នុងភូមិមួយ កន្លែង ដែលជាផ្នែកមួយ នៃទីប្រជុំជន Toba Tek Singh ។
បញ្ជាក់ ៖ រូបភាពឯកសារ ពីទំព័រ channelnewsasia
ប្រភពបញ្ជាក់បន្ថែមអោយដឹងថា ស្ថិតនៅក្នុងវ័យ ១៨ ឆ្នាំ នាង Sidra Shaukat នៅផ្ទះតែម្នាក់ឯងស្រព ពេលដែលឪពុកម្តាយ នាងមិននៅ ពោលចេញ ទៅខាងក្រៅ ភ្លាមៗនោះ គេឃើញជនដៃដល់វ័យទើប តែ ២២ ឆ្នាំ មានឈ្មោះ Fayyaz Aslam សម្រុកចូលផ្ទះ ជ នរងគ្រោះ រួចធ្វើការវាយប្រហារ ដោយចាក់ សាំងដុតសម្លាប់តែម្តង នេះបើយោងតាមសម្តី មន្រ្តីប៉ូលីស លោក Mohammad Akram ផ្តល់ជាកិច្ច សម្ភាសន៍ដល់ ទំព័រ AFP ។
បើទោះជាមានកិច្ចអន្តរាគមន៍ បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដែលមានទីតាំងជិតជាងគេយ៉ាង ណាក៏ដោយចុះ ជាអកុសល នាងបានស្លាប់បាត់បង់ ជីវិត នៅតាមផ្លូវបញ្ជូននាងទៅមន្ទីរពេទ្យបាត់ទៅ ហើយ យ៉ាងណាមិញ ជនដៃដល់ ត្រូវបានមន្រ្តីប៉ូលីស ធ្វើការ ចាប់ ឃាត់ខ្លួន បានសម្រេច ក្រោយពី ក្រុមគ្រួសារ ជនរងគ្រោះ ដាក់ពាក្យប្តឹង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia