CamNews

មិនគួរឲ្យជឿ 

ប៉ូលិសរួមរ័កជាមួយប្រពន្ធ គេក្នុងរថយន្តត្រូវបញ្ជួន ទៅកាន់ទីស្នាក់ការប៉ុស្តិ៍ ទាំងខ្លួនអាក្រាត

ចិន៖ មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់បាន រួមរ័កជាមួយប្រពន្ធគេ ក្នុងរថយន្ត រួចឈ្លោះវាយតប់គ្នា ជាមួយបុរសជាប្តី នៅកណ្តាលផ្លូវទាំងខ្លួនអាក្រាត ដោយពាក់តែស្រោមជើងមួយគូ នៅចំពោះមុខ មនុស្សរោមជុំជិត ។

លោកMee Ch'en រស់នៅក្នុងទីក្រុងZhanjiang ខេត្ត Guangdong ភាគអាគ្នេយ៍នៃប្រទេសចិន បានសង្ស័យប្រពន្ធឈ្មោះLok Mee លួចលាក់មាន សាហាយស្មន់ ជាច្រើនដង ប៉ុន្តែមិនអាចរកភស្តុតាង មកបញ្ជាក់បាន ។

នៅយប់មួយ លោកMee Ch'en បានតាមដានពីក្រោយប្រពន្ធ នៅពេលនាងចេញទៅក្រៅផ្ទះ ហើយនៅពេលឃើញប្រពន្ធ បានចាប់ផ្តើមរួមរ័កជាមួយ ប៉ូលិសចរាចរវ័យ ៤០ ឆ្នាំ ឈ្មោះGuo Chiu នៅក្នុងរថយន្តដែលបានចត នៅក្នុងចំណតមួយកន្លែងនោះ ក៏បានទូរស័ព្ទហៅមិត្តភក្តិ របស់ខ្លួនជាច្រើននាក់មក សម្រុកចូលទៅចាប់ទាញ ប៉ូលលិសក្បាលខូចនោះ ចេញពីរថយន្តម៉ាកតូយូតា ហើយចង់ដៃទាំងពីរភ្ជាប់គ្នា នាំទៅកាន់ប៉ុស្តិ៍ប៉ូលិស នៅក្បែរនោះតែម្តង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong