ព័ត៌មានអន្តរជាតិ ៖ អ្នកនយោបាយ បក្សប្រឆាំង នាំមុខគេមួយរូប របស់ប្រទេស រុស្ស៊ី ដែលជាអតីត ឧប នាយករដ្ឋមន្រ្តី លោក Boris Nemtsov ត្រូវបានឧក្រិដ្ឋជន លបលួចបាញ់សម្លាប់ ស្លាប់នៅក្នុងទីក្រុងម៉ូស្កូ នេះបើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីក្នុងស្រុក ។
ប្រភពសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ ការ ស្រាយបំភ្លឺ ពី សំណាក់មន្រ្តីប៉ូលីសក្នុង ស្រុកអោយដឹងថា ៖ ជនដៃដល់ មិនស្គាល់អត្តសញ្ញាណ ដៃប្រដាប់ ដោយកាំភ្លើង មានវត្តមាននៅក្នុងរថ យន្តមួយគ្រឿងនោះ បានលួចបាញ់ប្រហារ សម្លាប់លោក Nemtsov ៤ គ្រាប់ ចំពីក្រោយខ្នង អំឡុងពេល ជនរងគ្រោះ ធ្វើដំណើរឆ្លងស្ពានមួយកន្លែង នៅក្នុងក្រុង ។
សេចក្តីរាយការណ៍ បន្ថែមអោយដឹងថា ក្នុងរយៈពេលដ៏ខ្លី ពោល មួយម៉ោងក្រោយលោកបានស្លាប់ បាត់ បង់ជីវិត បាត់ទៅហើយ ។ គួរបញ្ជាក់ អំឡុងចុងសប្តាហ៍កន្លងទៅនេះ ជន រងគ្រោះ បានអំពាវនាវអោយ មានការគាំទ្រ ដល់ក្បួរដង្ហែ នៅក្នុងទីក្រុង ម៉ូស្កូ ប្រឆាំងទៅនឹងភ្លើងសង្គ្រាម នៅ អ៊ុយក្រែន ។ ភ្លាមៗ ប្រ ធានាធិបតី ប្រទេសរុស្ស៊ី លោក Vladimir Putin បានធ្វើការថ្កោលទោស នូវការ បាញ់ប្រហារលើកនេះ ។
នៅក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗនេះ ជនរងគ្រោះស្លាប់ លោក Nemtsovធ្លាប់បានលើកឡើងអោយ ដឹងថា លោកមានការភ័យខ្លាច ជាខ្លាំង ថាលោក Putin អាចនឹងនាំវាសនាអាក្រក់ ដល់ ខ្លួន រហូតដល់ ស្លាប់បាត់បង់ជីវិត ពីព្រោះចំណាត់ការ ប្រឆាំងរបស់គាត់ ទៅនឹងភ្លើងសង្គ្រាម នៅក្នុងប្រទេស អ៊ុយក្រែន
គួររំឮកថា លោក Nemtsov វ័យ ៥៥ ឆ្នាំ ធ្លាប់បម្រើការជាឧបនាយករដ្ឋមន្រ្តី លើ កដំបូង ក្រោមឧវាទ ប្រ ធានាធិបតី លោក Boris Yeltsin ក្នុងអំឡុង ទសវត្សឆ្នាំ ១៩៩០ ។ លោក ទទួល បានភាពល្បីល្បាញ ជា អ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ចជោគជ័យខណៈជាមន្រ្តីរដ្ឋាភិបាលប្រចាំទីក្រុងធំជាងគេបំផុតរបស់ប្រទេស រុស្ស៊ី ទីក្រុង Nizhny Novgorod ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី