CamNews

កីឡាអន្តរជាតិ 

PSG បំបាក់ Real Madrid ៣-១ នៅ​ទឹក​ដី​អា​មេ​រិក ក្នុង​​មិត្ត​​ភាព​​អន្តរ​​ជាតិ​មុន​នេះ

(ញូជើស៊ី)៖ ក្រុមបាល់ទាត់ជើងឯក Paris Saint-Germain របស់បារាំង បានយកឈ្នះក្រុមជើងខ្លាំងពីអេស្ប៉ាញ Real Madrid នៅ​ទឹក​ដី​កណ្តាល​នៃ​សហ​រដ្ឋ​អាមេរិក ដោយ​លទ្ធផល​បច្ចេក​ទេស ៣-១ ព្រឹកមិញនេះនៃពានរង្វាន់មិត្តភាពអន្តរជាតិ GICC។

នេះជាការជ័យជំនះលើកទី៣ ក្នុងមិត្តភាពអន្តរជាតិ មុនរដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ចាប់ផ្តើមខែក្រោយនេះ ពីការ ទៅលេងប្រកួត​មិត្ត​ភាព​នា​នា​នៅ​អូស្រ្តា​លី និង​សហ​រដ្ឋ​អាមេ​រិក ក្រោមការដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី Emery ជា​មួយ​​នឹង​ការ​យក​ឈ្នះ​ក្រុម​ជើង​ឯក Champions League ស្តេចស Real Madrid របស់ Zinedine Zidane ៣-១ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ដាក់​សុទ្ធ​សឹង​តែ​កីឡាករ​វ័យ​ក្មេង និង​ចំណូល​ថ្មី​ភាគ​ច្រើ​ន​ដូច​គ្នា​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង