CamNews

រថយន្ត 

រូបថតPorsche 918 Spyder បើកនៅលើដងផ្លូវ

ថ្ងៃនេះPorsche បានផ្គតផ្គង់រូបថតដំបូងស្តីពីគំរូដើមនៃរថយន្តទំនើប plug in 918
Spyder
វានឹងត្រូវបានចាប់ផ្តើមផលិតនៅខែកញ្ញាឆ្នាំក្រោយ។

[IMG]


918 Spyder ត្រូវបានPorsche ណែនាំឲស្គាល់នៅឆ្នាំ2010 ក្រោមរូបរាងConcept ទោះបីជាបាន
បង្ហាញនៅលើដងផ្លូវហើយ ប៉ុន្តែរថយន្តត្រូវបានលាក់បាំងយ៉ាងប្រុងប្រយ័ត្ន ហើយមិនមានព័ត៌មាន
គ្រប់គ្រាន់ពីផ្ទៃខាងក្រៅដូចVersion ដែលអ្នកបានឃើញខាងក្រោម។ ក្រៅពីនេះ Porsche ក៏បានផ្គត់
ផ្គង់ព័ត៌មានបន្ថែមមួយចំនួនទៀតពីរថយន្តទំនើបដែលមានតំលៃ845.000 USD នេះ។

Porsche 918 Spyder ៖

> មានទ្វារពីរ និងកន្លែងអង្គុយពីរ
> ម៉ូទ័រអគ្គីសនីរួមផ្សំជាមួយម៉ាស៊ីនសាំង (plug-in hybrid cars)
> ក្រប monocoque ជ័រពង្រឹងសរសៃcarbon (CFRP)
> ម៉ាស៊ីនសាំងV8, 4.6L, ថាមពល 570 សេស
> ម៉ូទ័រអគ្គីសនី80 kW នៅស្នូលខាងមុខនិង90 kW នៅស្នូលខាងក្រោយ
> ថ្មLi-ion ថាមពល6,8 kW/h
> ការប្រើប្រាស់ឥន្ធនៈ 3លីត្របើកបានចំងាយផ្លូវ100 km
> បញ្ចេញឧស្ម័នCO2: 70 gram ក្នុង1km

 

ដោយ៖ nano
ប្រភព៖ tte


Tags: Porsche 918 Spyder vehicle