បង់ក្លាដេស្ស ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស CNN ដែលទើបតែបានចេញផ្សាយ អំឡុងថ្ងៃទី ៩ ឧសភា នេះបានបញ្ជាក់អោយដឹង
ថា មកទល់នឹងពេលនេះ ចំនួនអ្នកដែលបានស្លាប់បាត់បង់ជីវិត បានកើនដល់ ៨២៣ នាក់
ហើយ បន្ទាប់ពីមានគ្រោះឧបទ្ទេវហតុ បាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ កាលពី ២
សប្តាហ៍កន្លងទៅនេះ នាភាគកណ្តាលទីក្រុងដាកា ប្រទេសបង់ក្លាដេស្ស។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្សជាង ២៤០០ នាក់ត្រូវបានជួយ
សង្គ្រោះ ខណៈពេលដែលប្រតិបត្តិការរុករកសាកសពនៅតែបន្តមាន ដោយប្រើនូវគ្រឿង
ចក្រធំៗ។
គួររំឭកផងដែរថា បុគ្គលិកស្ម័គ្រចិត្តពីររូប បានស្លាប់បាត់បង់ជីវិត ខណៈចេញប្រតិបត្តិ
ការជួយសង្គ្រោះរបស់ខ្លួន។ យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មានបរទេសភាគច្រើន
បានលើកឡើងថា ឧបទ្វេវហេតុបាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ លើកនេះ វាគឺជា
សោកនាដកម្មឧស្សាហកម្ម សម្លាប់មនុស្សអាក្រក់បំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្ត បណ្តា
ប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងត្បូង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN