កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បានបាញ់សាកល្បងសព្វាវុធ
របស់ខ្លួនជាច្រើនផ្សេងទៀត ចូលទៅក្នុងឈូងសមុទ្រឧបទ្ទីបកូរ៉េភាគខាងកើត នេះបើ
តាមការអះអាងពីមន្រ្តីផ្លូវការ ប្រទេសកូរ៉េខាងត្បូង ដោយជម្រុញអោយកូរ៉េខាងជើង
បញ្ឈប់សកម្មភាពបង្កភាពតាន់តឹងរបស់ខ្លួន។
ក៏មានការបញ្ជាក់អះអាងមកវិញ ពីកូរ៉េខាងជើងផងដែរថា នេះគ្រាន់តែជាសមយុទ្ធ
យោធាជាទៀតទាត់តែប៉ុណ្ណោះ ។ លើសពីនេះ បើយោងតាមសម្តីលោក Choi Yong-
su ដែលជាអ្នកនាំពាក្យក្រសួង បានគូសបញ្ជាក់អោយដឹងថា ក្រសួងការពារជាតិកូរ៉េ
ខាងត្បូង នៅតែបន្តការវិភាគអោយបានច្បាស់ពីសកម្មភាពកូរ៉េខាងជើងក្នុងការសាក
ល្បងបាញ់គ្រាប់ពិត ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។
បន្ថែមពីលើនេះ ក្រសួងបន្ថែមទៀតថា វាអាចជាការបាញ់សាកល្បងម៉ីស៊ីលរយៈពេល
ខ្លី តែវាក៏អាចជាការធ្វើតេស្តសាកល្បងនូវសព្វាវុធ កាំភ្លើងធំផងដែរ។ យ៉ាងណាមិញ
លោក Choi ក៏បានបន្ថែមថា កូរ៉េខាងជើង បានបាញ់សាកល្បងម៉ីស៊ីលរបស់ខ្លួនជា
លើកទី ៣ ចូលទៅក្នុងសមុទ្រភាគខាងកើត កាលពីថ្ងៃសៅរ៍ កន្លងទៅ និងជាលើកទី
៤ កាលពីថ្ងៃអាទិត្យ ខណៈពេលដែលមកទល់នឹងថ្ងៃច័ន្ទកន្លងផុតទៅថ្មីៗនេះ ក៏មាន
ការបាញ់សាកល្បងគ្រាប់ពិតពីរផ្សេងទៀត។
គួររំឭកផងដែរថា ការបាញ់សាកល្បងម៉ីស៊ីលក្នុងរយៈពេលខ្លី របស់កូរ៉េខាងជើងនា
ពេលនេះ មិនចោទជាបញ្ហា ក៏ដូចជាការព្រួយបារម្ភដល់រដ្ឋាភិបាលក្រុងសេអូល និង
រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោននោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ cnn