កេនយ៉ា៖ តាមការអោយដឹងពីគេពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ១៩ ព្រឹកមិញនេះថា
កូនដំរីដ៏តូចគួរអោយអាណិតមួយ ត្រូវបានក្រុមអ្នកជួយសង្គ្រោះសត្វព្រៃ ជួយស្រង់ចេញពី
រណ្ដៅទឹកភក់មួយកន្លែង ដែលមេរបស់វា មានការភិតភ័យយ៉ាងខ្លាំង ហើយមិនអាចជួយកូន
របស់វាបាន។
កូនដំរីដែលមានអាយុប្រហែលជា ៨ ខែដែលបានស្វែងរកចំណីជាមួយមេរបស់វា រួចក៏ធា្លក់
ក្នុងរណ្ដៅទឹកភក់មួយ ដែលនៅជិតសួនឧទ្យាន Aboseli នៃប្រទេសកេនយ៉ា។ ក្រុមអ្នកជួយ
សង្រោះសត្វព្រៃ "Disney Dumbo" បាននិយាយថា ខណៈដែលពួកគេកំពុងបើករថយន្ដ ឃ្លាំ
មើលសត្វ ក្នុងតំបន់សួនឧទ្យានAboseli គេក៏ឃើញមេដំរីដ៏ធំមួយ កុំពុងដើរឆ្លេរឆ្លារ ជាមួយ
សម្លេងយ៉ាងខ្លាំង ក្នុងការស្វែងរកវិធីសាស្រ្ដជួយកូនរបស់វា ដែលបានធ្លាក់ជាប់ក្នុងរណ្ដៅភក់
ដ៏ជ្រៅមួយ តែទោះបីជាយ៉ាងណាក៏ដោយ ក៏មេរបស់វា មិនអាចជួយកូនវាបានឡើយ។
ពេលឃើញដូចនេះ ក្រុមអ្នកជួយសង្គ្រោះសត្វព្រៃក៏ប្រញាប់ប្រញាល់ យកខ្សែពួរដ៏ធំ ដើម្បី
ចាប់តោងកូនដំរីតូចគួរអោយអាណិតមួយនោះ។ ទីបំផុតកូនដំរីតូចនោះ ក៏ត្រូវជួយសង្គ្រោះ
អោយរស់រានមានជីវិត បន្ទាប់មកកូនដំរីតូច និងមេរបស់វា ក៏ជួបគ្នាដោយអំណរ។ នេះជាវី
ដេអូក្លីប ដែលបង្ហាញពីការជួយសង្គ្រោះកូនដំរីតូចនោះ សូមចុចដើម្បីមើល៕
ដោយ៖ រក្សា
ប្រភព៖ dailymail