ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារសង្គ្រោះ ត្រូវបានគេដង្ហោយហៅ អោយចេញបទអន្តរាគមន៍ជួយ សង្គ្រោះយន្តហោះក្រុមហ៊ុនអាកាសចរណ៍ British Airways បន្ទាប់ពីសម្បទាចុះចតយន្តហោះទាំង កង់មុខនិងក្រោយ បាក់រលំ ដួលភ្លាមៗ នៅពេលដែល យន្តហោះ ចុះចត នៅទីក្រុង Johannes- burg ។
ប្រភពសារព័ត៌មាន លើកឡើងអោយដឹងថា អ្នកដំណើរសរុប ៩៤ នាក់ និងសមាជិក នាវិក ៦នាក់ ផ្សេងទៀត ពួកគេទាំងអស់គ្នា មានសុខសុវត្ថិភាពជាធម្មតា ។ យន្តហោះជើងហោះហើរ BA6234 ជាប្រភេទយន្តហោះ Boeing 737-400 គឺជាកម្មសិទ្ធិក្រុមហ៊ុន South African franchise Comair បានហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ OR Tambo International Airport ដោយចាកចេញ ពី Port Elizabeth ថ្ងៃច័ន្ទ ម្សិលមិញនេះ ។ អាជ្ញាធរ អាហ្រ្វិកខាងត្បូង កំពុងតែធ្វើការតាមដាននិង ស៊ើបអង្កេតពីមូលហេតុពិតប្រាកដ ដែលបានបណ្តាលអោយមានគ្រោះអកុសលលើកនេះ ។ក្រុម ការងារសង្គ្រោះបន្ទាន់ បានចេញបទអន្តរាគមន៍ជម្លៀសខ្លួន អ្នក ធ្វើដំណើរ ក៏ដូចជា សមាជិក សហសេវិកទាំង ៦ នាក់ទៅកាន់កន្លែងមានសុខសុវត្ថិភាព ពុំមាននរណាម្នាក់ រងរបួសនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី