ព័ត៌មានអន្តរជាតិ ៖ ភ្ញៀវទេសចរ ដែលគេមានជំនឿជាក់អោយដឹងថា មានវត្តមានមកពីទឹកដីសហរដ្ឋ អាមេរិកនោះ ត្រូវបានសម្លាប់ដោយការវាយប្រហារ ពី សំណាក់ សត្វតោ កំណាច នៅឯសួនឧទ្យាន ជាតិអាហ្រ្វិកខាងត្បូង នេះបើយោងតាមការគូសបញ្ជាក់ពី មន្រ្តី សួនឧទ្យាន ដល់សារព័ត៌មាន ប៊ីប៊ីស៊ី
របាយការណ៍ បញ្ជាក់អោយដឹងថា តោកំណាចមួយក្បាលបានលោតតោងនិងអើតក្បាលចូលទៅក្នុង រថយន្តគូស្វាមីរងគ្រោះខាងលើ តាមរយៈ បង្អួចរថយន្តបើកចំហ រួចធ្វើការវាយប្រហារដោយចាប់ផ្តើម ខាំនិងអូសទាញជនរងគ្រោះចេញពីរថយន្តផ្ទាល់តែម្តង នេះ បើ យោង តាមសម្តីមន្រ្តីជំនួយការសួន ឧទ្យានខាងលើ លោក Scott Simpson ។ ប្រភពដដែលបន្តអោយដឹងថា ភ្លាមៗ មានការកោះហៅវេជ្ជ បណ្ឌិតចុះទៅដល់កន្លែងកើតហេតុ តែទោះជាយ៉ាងណាក៏ដោយចុះ ជនរងគ្រោះ នៅតែស្លាប់បាត់បង់ ជីវិតដដែលក្រោយពីនាងទទួលរងរបួសធ្ងន់ធ្ងរពេក ស្របពេលដែល ជនរងគ្រោះ ជាបុរស នៅបន្តរង របួសធ្ងន់និងស្រាល កំពុងសម្រាកព្យាបាល នៅឡើយ ។ គួរបញ្ជាក់ ថា សួន សត្វ Lion Park ពិតជា មានប្រជាប្រិយភាពជាខ្លាំង ខណៈសួនសត្វមួយនេះ មាន រយៈចម្ងាយ ប្រមាណ ៣០ គ.ម ភាគខាង ជើង ទីក្រុង Johannesburg ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បទបញ្ញាត្តិសួនសត្វខាងលើ បញ្ជាក់យ៉ាងច្បាស់ដោយតម្រូវ អោយភ្ញៀវទេសចរ ចូរកុំបើករថយន្ត នៅក្នុងតំបន់ មាន សត្វសាហាវ ដោយបើកទ្វារ ឬបង្អួចរថយន្ត ជៀសវាងការនាំមកនូវហានិភ័យណាមួយ ជាយថា ហេតុ ។ មន្រ្តីសួនសត្វ ក៏ដូចជា ក្រុមអ្នកល្បាត សួនសត្វភ្លាមៗ បានចេញបទអន្តរាគមន៍ដោយដេញសត្វសាហាវ ចេញពីការវាយប្រហារ ស្របពេល ដែលពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ សត្វតោសាហាវមួយ ក្បាលខាងលើ រងនូវការបាញ់ប្រហារ ឬក៏យ៉ាងណា ។ មានការលើកឡើងអោយដឹងថា ករណី ស្លាប់ ភ្ញៀវទេសចររូបនេះ គឺជាហេតុការណ៍ រន្ធត់ស្លាប់ជនទី ៣ ហើយ ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ នៅឯ ឧទ្យានសួនសត្វ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី