ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ មនុស្ស ក៏ដូចជាឡានមួយចំនួន ត្រូវបានអណ្តែត និងលិចចូល
ទៅក្នុងទន្លេ បន្ទាប់ពីធ្លាក់ចូលក្នុងទឹកទន្លេ Skagit ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីមាន
ការដួលរលំបាក់ស្ពានមួយនេះ នេះបើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារ
ព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយមុននេះបន្តិច។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្ស ៣ នាក់ត្រូវបានជូយសង្គ្រោះ
ក៏ប៉ុន្តែ មិនទាន់មានរបាយការណ៍បញ្ជាក់ថា មានមនុស្សរងរបួសធ្ងន់ ក៏ដូចជា ស្លាប់
បាត់បង់នោះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីសប្រចាំរដ្ឋធានីមួយនេះ ក៏
កំពុងចេញយុទ្ធនាការរបស់ខ្លួន ដោយធ្វើការតាមដានស៊ើបអង្កេត ថាតើ វាពិតប្រាកដ
ទេ ដែលថាស្ពានមួយនេះ បានបាក់រលំក៏ដោយសារតែឡានដឹកទំនិញធន់ធំបានបើក
បុក បើយោងតាមសម្តីសាក្សី ដែលជាហេតុធ្វើអោយមនុស្ស ក៏ដូចជាឡានមួយចំនួន
បានធ្លាក់ចូលក្នុងទឹកទន្លេ នឹងបង្កជាបញ្ហាស្ទះចរាចរណ៍ផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ