CamNews

កីឡាជាតិ 

មើលរថយន្ដក្រុង សម្រាប់​ដឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ទើប​រចនា​ម៉ូ​ដ​ថ្មី​ស្អាត​ទេ?

ភ្នំពេញ៖ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាកំពុង ទទួលប្រជាប្រិយភាពយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក៏បានបង្កើនគំនិតថ្មី រចនាម៉ូដរថយន្ដក្រុង ដ៏ស្រស់ស្អាតមួយគ្រឿងទុកជា កាដូ សម្រាប់ដឹកនាំក្រុមជម្រើសជាតិទៅហ្វឹកហាត់ និងប្រកួតផ្សេងៗ ។

នេះគឺជាការយកចិត្តដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានលោក សៅ សុខា ជាប្រធាន ហើយកិត្តិយសផងដែរ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា នៅពេលធ្វើដំណើរទៅប្រកួតក្នុងព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានា ។

ដើម្បីចង់ដឹងថា តើរថយន្ដក្រុមថ្មីដែលជាកាដូសម្រាប់ជម្រើសជាតិកម្ពុជា មានសោភ័ណ្ឌភាពស្រស់ស្អាតប៉ុនណានោះ សូមទស្សនិកជនទស្សនារូបភាពមួយសន្លឹកខាងក្រោម ដែលសហព័ន្ធបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួន កាលពីថ្ងៃ ទី០៤ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញ ៕


ផ្តល់សិទ្ធដោយ ៖​ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh