ព័ត៌មានអន្តរជាតិ ៖ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ត្រូវបានសេចក្តីរាយការណ៍ បញ្ជាក់អោយដឹង ថាបានចែងច្បាប់ ១១មាត្រា ជាផ្នែកមួយនៃកិច្ចសន្យា ដែលឈានទៅដល់ការធានាសុខសុវត្ថិភាព ពួកគ្រីស្ទាន ដែលកំពុងតែរស់នៅក្នុងទីក្រុង Al-Qaryatayn ប្រទេសស៊ីរីបច្ចុប្បន្នភាពស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ។
ក្រោយពីធ្វើការវាយប្រហារ និងដណ្តើមគ្រប់គ្រងបានទីក្រុង Al-Qaryatayn ភាគកណ្តាលប្រទេស ស៊ីរី អំឡុងខែសីហា កន្លងទៅនេះ មកទល់នឹងបច្ចុប្បន្នភាព ម្សិលមិញផ្ទាល់តែម្តង ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានដាក់ចេញនូវឱសានវាទ ដល់ពួកគ្រីស្ទាន ដោយ អនុញ្ញាតអោយពួកគេ ចុះ ចួលជាមួយនឹងក្រុមអ៊ីស្លាម ចុះហត្ថលេខាទោលើកិច្ចសន្យា បង់ពន្ធ Jizya ឬក៏ចាកចាញពី ទីក្រុង ប្រឈមមួយនេះ នេះបើយោងតាមរបាយការណ៍ អង្គការឃ្លាំមើលសិទ្ធមនុស្ស ស៊ីរី ។
គួររំឮកថា កិច្ចកុងត្រា ធានាដល់សុវត្ថិភាព ពួកគ្រីស្ទាន ដែលមាន ១១ មាត្រារាល់ពួកគ្រីស្ទានទាំង អស់ត្រូវតែគោរព និងប្រតិបត្តិ ក្នុងករណីសម្រេចចិត្ត បន្តការរស់នៅ ក្នុង ទីក្រុង ប្រឈមមួយនេះ ត្រូវបានបង្កើតឡើងដោយមេដឹកនាំ ISIS ដែលមានឈ្មោះថា Abu Bakr al-Baghdadi ។លក្ខខ័ណ្ឌ មួយចំនួនទាក់ទិនទៅនឹងបម្រាម រួមមានដូចជា ហាមសង់ឡើង នូវវិហារសម្រាប់ពួកគ្រីស្ទាន ណែ នាំក៏ដូចជា បញ្ជុះបញ្ជួលពួកម៉ូស្លឹម អោយកាន់សាសនា គ្រឹស្ទ បង្កជាហានិភ័យដល់ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម កាន់កាប់អាវុធ ឬក៏ធ្វើពាណិជ្ជកម្ម ដោះដូរ សាច់ជ្រូក និងស្រាក្រហមជាដើម ។
គួររំឮកថា រដ្ឋអ៊ីស្លាមជ្រុលនិយម បានសន្យាអោយដឹងថា នឹងមានការការពារ សុវត្ថិភាព និងទ្រព្យ សម្បត្តិដល់ពួកគ្រីស្ទាន ដោយនៅក្នុងនោះ ISIS បានលើកឡើងដឹងថា រាល់បុព្វជិត កាន់សាសនា គ្រឹស្តណាមួយ ដែលមិនចុះចូល មកកាន់សាសនា ម៉ូស្លឹម ពួកគេនឹងមានសុខ សុវត្ថិភាពជាធម្មតា ។ ដោយឡែក ក្នុងករណីជនណាមួយ រំលោភមាត្រាណាមួយ ក្នុងចំណោម ១១ មាត្រា ដែលបាន ចែងឡើងដោយ ISIS នៅក្នុងកិច្ចកុងត្រានោះ ពួកគេនឹង មានបញ្ហា ប្រឈម ខ្លាំង ចាត់ទុកថា ជា សត្រូវនៃក្រុម ISIS ។ យោងតាម ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី អោយ ដឹងថា ប្រជាជន នៅក្នុង ទីក្រុង Al-Qaryatayn មានប្រមាណ ៤០,០០០ នាក់ ក្នុងនោះរួមមានដូចជា ក្រុមម៉ូស្លឹម Sunni និង ពួកគ្រីស្ទាន ។ ទីក្រុងមួយនេះ ពិតជាមានសារៈសំខាន់ជាខ្លាំង ដល់ ក្រុម ISIS ព្រោះថា ជាតំណ ភ្ជាប់ទៅកាន់ ទីក្រុង បុរាណ Palmyra និង តំបន់ Qalamun ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ