ព័ត៌មានអន្តរជាតិ ៖ ក្មេងៗមកពីជុំវិញពិភពលោក ពីទឹកដីសន្តិភាព នៃទីក្រុង ឡុងដ៍ ប្រទេសអង់ គ្លេស ក៏ដូចជា រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក រហូត ដល់ទឹកដី ពោរពេញ ទៅដោយភ្លើង សង្គ្រាម តំបន់ Donetsk ឬ Damascus ត្រូវបានសាកសួរ អោយក្រុមការងារ សារព័ត៌មាន អ័រតេនូវ សំនួរដ៏សាមញ្ញ មួយ នោះគឺ ៖ "តើអ្វីទៅជាសង្គ្រាម?" ។ ខាងក្រោមនេះ គឺជាការលើកឡើង តាម រយៈការចោទសំណួរខាងដើមនេះផ្ទាល់តែម្តង ។
វ័យ ៤ ឆ្នាំ នាងតូច Eila Zecevic-John លាន់មាត់អោយដឹងថា "សង្គ្រាម?" នាងខ្ញុំ មិនធ្លាប់បានលឺ ពាក្យចម្លែកមួយនេះ ពីមុនមកនោះទេ ។ ដោយឡែក មានវត្តមានដូចគ្នា ពីទីក្រុងឡុងដ៍ក្មេងប្រុស តូចដែលមានឈ្មោះថា Louis Zelevich-John វ័យ ៧ ឆ្នាំនោះ អោយដឹងថាសង្គ្រាមគឺជាការប្រយុទ្ធ វាយប្រហារ ប្រទេសមួយផ្សេងទៀត ខណៈ Savva មានវ័យ ៧ ឆ្នាំដូចគ្នានោះ ឆ្លើយអោយដឹងថា ៖ សង្គ្រាម គឺជាការសម្លាប់មនុស្ស ទៅវិញទៅមក ។ ច្រើនជាងនេះទៅទៀត ស្តីពីនិយមន័យក្មេងតូច ទៅលើ ពាក្យថា សង្គ្រាមនោះ តោះតាមដានឃ្លីបខាងក្រោមនេះ ទាំងអស់គ្នា ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ