បរទេស៖ អ្នកប្រាកដជា ចង់ដឹងហើយថា តើមេដឹកនាំនយោបាយ នៅក្នុងប្រទេស នីមួយៗ អាចទទួលបាន ប្រាក់ខែប៉ុន្មាន សម្រាប់ការបម្រើ និងបំពេញការងារ ដើម្បីជួយស្ថាបនា ក៏ដូចជាការអភិវឌ្ឍ ដល់ប្រទេសជាតិ របស់ពួកគេ ។ ខាងក្រោមនេះ ជាមេដឹកនាំពិភពលោកទាំង១០ មានប្រាក់ខែខ្ពស់បំផុត ប្រចាំឆ្នាំ ២០១៥ ៖
១. លោក Lee Hsien Loong
ជានាយករដ្ឋមន្ត្រី នៃប្រទេសសឹង្ហបុរី ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំ ដ៏មានប្រាក់ខែខ្ពស់បំផុត ក្នុងពិភពលោក ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ២.១៨៣.៥១៦ ដុល្លារអាមេរិក ។
២. លោក CY Leung
ជានាយកប្រតិបត្តិនៃប្រមុខរដ្ឋាភិបាល ទីក្រុងហុងកុង ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ៥៣០.០០០ ដុល្លារអាមេរិក ។
៣. លោក Barack Obama
ជាប្រធានាធិបតី និងប្រធានរដ្ឋ ព្រមទាំងជាប្រមុខរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ខែចំនួន ៤០០.០០០ ដុល្លារអាមេរិក ។
៤. លោកTony Abbott
ជានាយករដ្ឋមន្ត្រីទី២៨ របស់ប្រទេសអូស្ត្រាលី ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ៣៤៥.០០០ ដុល្លារអាមេរិក ។
៥. លោក Michael D. Higgins
ជាប្រធានាធិបតី នៃប្រទេសអៀរទ្បង់ ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ៣៤០.០០០ ដុល្លារអាមេរិក ។
៦. លោក Xavier Bettel
ជានាយករដ្ឋមន្ត្រី នៃប្រទេស Luxembourg ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ខែចំនួន ៣៤០.០០០ ដុល្លារអាមេរិក ។
៧. លោក Stephen Harper
ជានាយករដ្ឋមន្ត្រីទី២២ និងជាប្រធានគណបក្សអភិរក្សនិយម របស់ប្រទេសកាណាដា ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ២៩៦.៤០០ ដុល្លារអាមេរិក ។
៨. លោក John Key
ជានាយករដ្ឋមន្ត្រីទី៣៨ របស់ប្រទេស វែលសេទ្បង់ ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ២៩០.០០០ ដុល្លារអាមេរិក ។
៩. លោកស្រី Angela Merkel
ត្រូវបានគេចាត់ទុកថា ជាឧត្ដមមន្ត្រី នៃប្រទេសអាល្លឺម៉ង់ ដែលក្នុងមួយឆ្នាំ លោកស្រីទទួលបាន ប្រាក់ខែចំនួន ២៨៣.៦០៨ ដុល្លារអាមេរិក ។
១០. លោក Shinzō Abe
ជានាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន២៧៣.០០០ ដុល្លារអាមេរិក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល