ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិអាមេរិក ដែលហ៊ានយកជីវិតទៅលលេងនឹងមាត់ទ្វារមច្ចុរាជ
បានប្រកាសអោយដឹងថា នេះគឺជាការដើរប្រថុយជីវិតជាលើកចុងក្រោយរបស់គាត់ ដើម្បីឧទ្ទិ
សដល់ជីតារបស់ខ្លួន ដែលបានស្លាប់កាលពីឆ្នាំ ១៩៧៨ ខណៈពេលដែលប៉ុនប៉ង ដើរប្រថុយ
ជីវិតស្រដៀងគ្នានេះ នេះបើតាមអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ ។
គួររំឭកផងដែរថា បុរសដែលហ៊ានយកជីវិតទៅលលេងនឹងមាត់ទ្វារមច្ចុរាជរូបនោះមានឈ្មោះ
ថា Nik Wallenda ជាជនជាតិអាមេរិក ហើយគាត់ត្រូវបានរកអោយឃើញថា ជារឿយៗតែងតែ
ដើរលើខ្សែព្រ័ត្រ ដែលមានពេលខ្លះ គាត់ក៏មិនមានការបំពាក់នូវគ្រឿងការពារអោយបានគ្រប់
គ្រាន់ថែមទៀតផង។
ដោយឡែក នាពេលនេះ បុរសជនជាតិអាមេរិក វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានរកអោយឃើញ
សាជាថ្មីផងដែរថា គាត់ពិតជាហ៊ាននោះហ៊ាន ខណៈពេលដែលហ៊ានដើរសួព្រ័ត្រ នៅពីលើ
ទន្លេLittle Colorado River ដែលមានកំពស់ដល់ទៅ ៤៥៧ មែត្រ ។ គួរបញ្ជាក់ផងដែរថា នៅ
ក្នុងអំឡុងឆ្នាំ ២០១២ លោក Wallenda បានបំបែកឯកទគ្គកម្មក្នុងការដើរសួព្រ័ត្រ ពីលើទឹក
ធ្លាក់ Niagara Falls ដែលមានរយៈកំពស់ខ្ពស់ជាងគេបំផុត ក្នុងរយៈពេល ១១៦ ឆ្នាំចុងក្រោ
យនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ