CamNews

តារា 

ចន ច័ន្ទ ឈឺចាប់ ពេលអ្នកសិល្បៈខ្មែរ រងការរិះគន់ពីទស្សនិកជន

ភ្នំពេញៈ ជាការពិតសម្រាប់ជីវិតអ្នកសិល្បៈ គឺរមែងតែងតែត្រូវរលកបោកបក់ ទៅប៉ះរឿងរ៉ាវ ជាច្រើន មានទាំងការសរសើរ និងការរិះគន់មិនដាច់ទេ ដោយសារតែទស្សនិកជនចាត់ទុកថា អ្នកសិល្បៈជាមនុស្ស របស់មហាជន ត្រូវទទួលឲ្យបាននូវ ចំណុចទាំងពីរនោះ ដើម្បីពង្រឹង ប្រជាប្រិយភាពខ្លួន ឲ្យស្ថិតនៅក្នុងការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពកាន់តែច្រើន ។

ទាក់ទងនិងបញ្ហាខាងនេះ កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ មានឈ្មោះបោះ សំឡេងល្បី និងទើបតែមានឈ្មោះថា មេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានរំលេច សារខ្លីមួយ មានន័យជ្រៅ ដោយបង្កប់ពីអារម្មណ៍ឈឺចាប់ របស់អ្នកសិល្បៈ នៅពេលដែល ទទួលរងការរិះគន់ ដោយមិនសំចៃដៃពីបងប្អូនទស្សនិកជនដោយនាង បានបង្ហោះនៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាងថា “ ខ្ញុំយល់អារម្មណ៍ របស់អ្នកសិល្បៈ ដែលទទួលរងការិះគន់ របស់មហាជនសម្រាប់ខ្ញុំទទួល ឡើងឆ្អែតឆ្អន់ហើយ ហើយ អារម្មណ៍មួយនេះវា ដក់ជាប់រហូត តែអ្វីដែលខ្ញុំអាចធ្វើបានគឺ ខ្ញុំអាចជំនះនូវការរិះគន់ទាំងអស់នោះ អ្នកសិល្បៈគ្នាគ្មានមូលដ្ឋានខ្លួនឯងសម្រាប់ តម្រូវចិត្តមហាជនគ្រប់គ្នាទេ ដើម្បី អ្នកទាំង អស់គ្នា  ត្រូវធ្វើអ្វីដែលខ្លួនឯងមិនមែនជាខ្លួនឯង តួយ៉ាងដូចតារាភាពយន្ត Hollywood ដែល ធ្វើអត្តឃាតខ្លួនឯងនេះ ក៏មកពីជំងឺសំពាធអារម្មណ៍……” ។

អ្នកនាងបានសរសេរសារទៀតថា “ អ្នកសិល្បៈតែងតែមានកាយវិការ អារម្មណ៍ ក្លែងកា្លយនៅ ចំពោះមុខមហាជន ពេលខ្លះទទួលរងមកវិញនូវ កាតបស្នងយ៉ាងឈឺចាប់មកវិញ ហើយគ្នា មិនអាចតបត បាន ក្រៅពីសម្ងំឲ្យគេរិះគន់ឲ្យឆ្អែត តែចំពោះតារាបរទេសវិញ នាំគ្នាគាំទ្រយ៉ាង ងប់ងល់ សូម្បីតែកូនអំបាត អ្នកសិល្បៈ គេដែលមិនល្បីស្មោះ តែនាំគ្នាលើកទូលគេ ដូចព្រះ ធ្លាប់ប្រោសជីវិតខ្លួន! អ្នកសិល្បៈឯងធ្វើអីក៏ខុស ធ្វើអីក៏ឆ្គង….តើយុត្តិធម៌ របស់អ្នកសិល្បៈខ្មែរ នៅឯណា?” ។

នៅក្នុងនោះនៅប៉ុន្មាននាទី ចុងក្រោយនេះនាងក៏បានសរសេរសារ រិះគន់ជាបន្តបន្ទាប់ មិនដាច់ នោះទេ ដោយនេះបានសរបញ្ជាក់ថា ជាចេតនារបស់នាងចង់ បង្ហាញឲ្យមហាជនឃើញថា នាងនិងអ្នកសិល្បៈខ្មែរ មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ នៅពេលដែលទទួលរងការរិះគន់ មិនចេះចប់មិនចេះហើយ តែចំណែកអ្នកសិល្បៈ បរទេសវិញបែរជា ទទួលបានតែការលើក តម្កើង មិនដាច់ទៅវិញទាំង ដែលគេមិនដែលធ្វើអ្វី សម្រាប់យើងតែ ទស្សនិកជនបែរជា សរសើរនិងគាំទ្រគេមិនដាច់ ពីមាត់ទៅវិញវាពិតជា រឿងដែលគួរឲ្យឈឺចាប់ណាស់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh