ផ្លែសាច់ ឬ ស្លាកស្នាម គឺជាសាច់ដុះ ឬ ស្លាកស្នាម ដែលមាននៅលើស្បែករបស់អ្នក បន្សល់ មកពី
ការរងរបួសដោយគ្រោះផ្សេងៗ។ ស្លាកស្នាមនេះមានសញ្ញាបង្ហាញដូចជាមានពណ៌ ផ្កាឈូកស្លេក
ស្លាំង ឬពណ៌ត្នោត ដែលមាននៅជាប់ស្បែកដែលធ្វើឱ្យស្បែករបស់អ្នក បាត់នូវភាពទាក់ទាញ និង
មើលទៅគួរឱ្យញញើត។ ខាងក្រោមនេះ គឺជាវិធីព្យាបាលផ្លែសាច់ ឬ ស្លាកស្នាម ដោយធម្មជាតិ។
ទឹកក្រូចឆ្មារ និងទឹកត្រសក់៖ លាបទឹកក្រូចឆ្មារនៅលើស្នាមផ្លែ ឬកន្លែងមានស្នាម នៅលើ ស្បែក
ដោយប្រើសំឡី ជ្រលក់ក្នុងទឹកក្រូចឆ្មារ រួចលាបថ្មមៗ រយៈពេលពីរដងក្នុងមួយថ្ងៃ រហូតដល់ស្នាម
ផ្លែនោះបាត់។វិធីមួយទៀត យកទឹកត្រសក់លាប នៅលើស្បែកមុខដោយប្រើ សំដី ជូតថ្មមៗ ដែល
អាចបណ្តឹងរន្ធញើស និងបន្ថយកាត់ស្លាកស្នាម បានយ៉ាងល្អ។
ទឹកឃ្មុំ៖វិធីដ៏ប្រសើរបំផុតសំរាប់ព្យាបាលផ្លែសាច់ឬស្លាកស្នាមដោយធម្មជាតិគឺប្រើទឹកឃ្មុំសុទ្ធ។ ទឹក
ត្រូវបានគេយកមកប្រើប្រាស់ជាច្រើនសតវត្សន៍ មកហើយដើម្បីព្យាបាលស្នាម និងការរលាកភ្លើង។ វិធីប្រើយកទឹកឃ្មុំសុទ្ធមកលាបនៅលើស្លាកស្នាម៣ទៅ៤ដងក្នុងមួយថ្ងៃ រហូតដល់បាត់ស្នាមនោះ។
ផ្លែចេក៖ សូមយកផ្លែចេកទុំជោរមួយផ្លែ ច្របាច់ឬកូរឱ្យម៉ដ្ឋ បន្ទាប់មក យកវាមកបិទនៅ លើកន្លែង
ដែលមានមុន ឬ ស្លាកស្នាមនោះទុករយៈពេល១០នាទី រួចលាងសំអាតទឹកចេញ ជាការស្រេច។ វិធី
នេះ នឹងជួយបំបាត់ស្លាកស្នាម នៅលើស្បែកមុខ របស់អ្នកបានយ៉ាងឆាប់ រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ webmd