ព័ត៌មានអន្តរជាតិ ៖ បុរសវ័យចំណាស់ មក ពី ប្រទេស Oman ដែលរងនូវមន្ទិលសង្ស័យ ថាបាន ឆ្លង វីរុស Mers ករណីដំបូងគេបង្អស់ នៅក្នុងប្រទេសថៃ កាល ពីពេលកន្លងទៅនោះ បានជាសះ ស្បើយពីជម្ងឺមរណៈផ្លូវដង្ហើមមួយនេះ ជាផ្លូវការហើយ នេះបើយោង តាមការគូសបញ្ជាក់អោយ ដឹងពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍ ម្សិលមិញនេះ ផ្ទាល់តែម្តង ។
គួររំឮកថា បុរស វ័យ ៧៥ឆ្នាំ មានផ្ទុកជំងឺផ្លូវដង្ហើម MERS ពេលធ្វើដំណើរ មកពីប្រទេសមួយក្នុងតំបន់មជ្ឈិមបូព៌ាចូលប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា។ ក្រោយមក បុរសរងគ្រោះដែលមានជំងឺបេះដូងជាប់ខ្លួនផងនោះ ត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយ ពីគេនាវិទ្យាស្ថានជំងឺឆ្លង Bamrasb - aradura ក្នុងខេត្ត Nonthaburi ។ កាលពីថ្ងៃ ចន្ទម្សិលមិញ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសចំណាស់នោះបានរួចផុតពីគ្រោះថ្នាក់ហើយ។
ប្រភពបន្តអោយដឹងថា “ការ ធ្វើតេស្តចុងក្រោយ យើងមិន បាន រកឃើញមេរោគ MERS ក្នុងខ្លួនអ្នកជំងឺទេ”។នេះបើតាមការបញ្ជាក់របស់លោក Surachet Satitramaiដែលលេខាធិការអចិន្ត្រៃយ៍ ស្ដីទីនៅក្រសួងសុខាភិបាល ប្រាប់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។
លោក បានបន្តទៀតថា ទោះបីបុរសចំណាស់នេះ បានរួចផុត ពីមេរោគមរណៈក្ដី ក៏ត្រូវស្ថិតនៅក្រោមការឃ្លាំមើលបន្ត ដើម្បីតាមដានពី បញ្ហាសុខភាព ផ្សេងៗទៀត រាប់ទាំងជំងឺបេះដូង ដែលអាចនឹងប៉ះពាល់ដល់ការជាសះស្បើយជំងឺ MERS ។ របាយការណ៍ បញ្ជាក់អោយដឹងថា ចំពោះ សាច់ញាតិ ៣ នាក់ទៀតរបស់អ្នកជំងឺ ដែលធ្វើដំណើរជាមួយគ្នាចូលមក ប្រទេសថៃ ក៏ពុំមានមេ រោគ MERS ជាប់ខ្លួនដែរ។ ទោះយ៉ាងណា ក្រសួងសុខាភិបាលនៅបន្តឃ្លាំមើលនិងតាមដានសុខ ភាពមនុស្សមួយចំនួនទៀត ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ។
នៅ ប្រទេសកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់ ៣៣ នាក់ហើយ នៅព្រឹកនេះ ចំណែកអ្នកឆ្លងមាន ១៨៣នាក់។ ជំងឺ MERS បានឆ្លង មកដល់មនុស្ស ដំបូងក្នុងឆ្នាំ២០១២ នៅតំបន់មជ្ឈិមបូព៌ា និងសម្លាប់ជីវិតមនុស្សអស់ជាង ៤០០នាក់ទូទាំងពិភពលោក៕
ប្រភព ៖ CNA