កាលពីខែតុលា ឆ្នាំ ២០០៧ យុវជនឈ្មោះ Dang Thanh Loc កើតនៅឆ្នាំ ១៩៩៣ ឯទីក្រុង
ហូជីមិញ ប្រទេសវៀតណាម បានស្គាល់ និងមានទំនាក់ទំនងស្នេហា ជាមួយក្មេងស្រីម្នាក់
ឈ្មោះ Nguyen Chau T.V កើតឆ្នាំ ១៩៩៦។ លុះចូលដល់ដើមខែមករា ឆ្នាំ២០០៩ យុវជន
Loc បាននាំមិត្តស្រីរបស់ខ្លួន ចូលលេង បន្ទប់ជួល នៅខណ្ឌ ៩។ នៅទីនោះហើយ ដែល
Loc បានលូកលាន់ ទៅលើក្មេងស្រី V។ ចាប់ពីពេលនោះមក អ្នកទាំងពីរ តែងតែឡើងឋាន
សួគ៌ជាមួយគ្នា ជារឿយៗ។ លុះដល់ដើមខែ វិច្ឆិកា ឆ្នាំ២០០៩ អ្នកទាំងពីរ ក៏បានចែកផ្លូវគ្នា
ដោយសារតែ ក្មេងស្រី V មានមិត្តប្រុសថ្មី ដែលមានឈ្មោះថា Nguyen Quoc Trung ដែល
កើតនៅឆ្នាំ ១៩៩០ ឯទីក្រុងហូជីមិញ ដែរ។
ក្រោយពីបានណែនាំឲ្យបានស្គាល់គ្នា តាមរយះមិត្តភក្តិ Trung និង V តែងតែផ្ញើសារទាក់ទងគ្នា
និងបង្កើតបានជាសេចក្តីស្នេហាឡើង។ កាលពីខែ កក្កដា ឆ្នាំ២០១០ អ្នកទាំងពីរឧស្សាហ៍ណាត់
ជួបគ្នា និងបានដេកជាមួយគ្នាជាញឹកញាប់។
កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១១, Trung បាននាំមិត្តស្រីរបស់ខ្លួនមករស់នៅផ្ទះជាមួយ។
ម្តាយរបស់ Trung តែងតែហាមឃាត់ ពួកគេទាំងពីរ មិនឲ្យរាយការណ៍ប្រាប់ ប៉ូលិសតំបន់ដឹង
ឡើយ។ ប៉ុន្តែមិនយូរប៉ុន្មាន ប៉ូលិសក៏បានដឹង និងបានហៅអ្នកទាំងពីរ ទៅសាកសួរឲ្យបាន
ច្បាស់។ ពេលនោះប៉ូលិសក៏បានដឹងថា ក្មេងស្រីឈ្មោះ V (ដែលពេលនោះមានអាយុមិនទាន់
១៥ឆ្នាំ ផង) ត្រូវបានគេលូកលាន់ កេរ្តិ៍ភេទជាច្រើនដងហើយ។
បន្ទាប់មក យុវជន Loc និង Trung ត្រូវបានប៉ូលិសចាប់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេត។ លុះមក
ដល់ថ្ងៃម្សិលមិញ (៦ សីហា) នៅក្នុងសវនាការ តុលាការបានសម្រេចកាត់ទោស ដោយផ្តន្ទា
ទោស Loc ជាប់គុក ៥ឆ្នាំ និង Trung ជាប់គុក ៤ឆ្នាំ ពីបទរួមភេទជាមួយក្មេងស្រី មិនទាន់គ្រប់
អាយុ។
នេះគឺជាមេរៀនជីវិតមួយ សំរាប់មិត្តៗយុវវ័យ យកមកគិតពិចារណា និងចៀសវាងឲ្យឆ្ងាយពី
ទង្វើដូច្នេះ ហើយគួរគប្បីយកពេលវេលាដ៏មានតំលៃ ទៅធ្វើអ្វីដែលមានប្រយោជន៍ ដូចជា
ខិតខំរៀនសិក្សា ក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតដ៏ភ្លឺស្វាង របស់ខ្លួន ក៏ដូចជាគ្រួសារ និង
សង្គមជាតិ ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ Zng