ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានទាន់ហេតុការណ៍ អ័រតេ ក្រោយពីបានដកស្រង់ ប្រភពពីយោធា សហរដ្ឋអាមេរិក បានចុះផ្សាយអោយដឹងថា ៖ កងកម្លាំង វាយ ប្រហារចម្រុះ ដឹកនាំ ដោយសហរដ្ឋ អាមេរិក បានធ្វើការវាយប្រហារ តាមអាកាសប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម Islamic State (IS) ៦ លើកនៅក្នុងប្រទេសស៊ីរី និង ២២ លើកផ្សេងទៀត នៅក្នុងប្រទេសអ៊ីរ៉ាក់ ។
គួរបញ្ជាក់ថា នៅអ៊ីរ៉ាក់ កងកម្លាំងចម្រុះ បានវាយប្រហារទម្លាក់ និង បំផ្ទុះ គ្រាប់បែក ជុំវិញ ទីក្រុង Mosul ដោយបានកម្ទេចរោងចក្រ សព្វាវុធ ខណៈនៅឯ ស៊ីរី ឯណោះវិញកម្លាំងវាយប្រហារចម្រុះបាន ធ្វើការវាយប្រហារ នៅជិតក្រុង Al Hasakah និងក្រុង Kobani ។ រ បាយការណ៍ បញ្ជាក់អោយដឹងថា យុទ្ធនាការវាយប្រហារ តាមអាកាស ប្រឆាំងទៅនឹង IS នៅក្នុង ប្រទេស អ៊ីរ៉ាក់ គឺបានចាប់ផ្តើមតាំងពី ខែ សីហា ឆ្នាំ២០១៤មកម្ល៉េះ ក្នុងនោះ ភាគីចូលរួម រួមមានដូចជា ៖ អាមេរិក ចក្រភពអង់គ្លេស បារាំង ហ្គាតា និង សហព័ន្ធអារ៉ាប់អ៊ីម៊ីរ៉េត ជាដើម ។ ខណៈព័ត៌មានទាន់ ហេតុ ការណ៍ ចេញផ្សាយ ដោយ បានបញ្ជាក់ត្រឹមតែ តួរលេខនៃការវាយប្រហារ មានដល់ទៅ ២៨ ដង ក្នុងនោះ តួរលេខ ភាគីទាំងសង រងរបួស ឬ IS ស្លាប់ប៉ុន្មាននាក់នោះ ពុំទាន់មានការចេញផ្សាយ ជាផ្លូវការ នៅឡើយទេ ដូច្នេះក្រុមការ ងារយើងខ្ញុំ នឹងបន្តផ្សាយជូននាពេលបន្តបន្ទាប់ទៀត ល្គិកណាទទួលបានព័ត៌មាន Update ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ