CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាញ់បានត្រីធូណា យក្សទម្ងន់ធ្ងន់ ១០៥ គ.ក ស្រង់ឡើងទូក ដឹងអីថា លិចទូកកណ្តាលសមុទ្រ

ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស  ស្កាយ  កាលពីពេលកន្លងទៅនេះ បាន
គូសបញ្ជាក់អោយដឹងថា បុរសដែលជាអ្នកនេសាទ វ័យ ៥៤ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញ
ថា មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីទូកប្រវែងជាង ៤  ម៉ែត្ររបស់គាត់បានលិច
នៅក្នុងសមុទ្រ ក្រោយពីគាត់ស្រង់ ក៏ដូចជាស្ទូចបានត្រី ធូណា ទម្ងន់ធ្ងន់ដល់ទៅ ១០៥គ.ក

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងកាល
ពីថ្ងៃសុក្រកន្លងទៅ ខណៈពេលដែលបុរសជាអ្នកនេសាទវ័យ ៥៤ ឆ្នាំរូបនោះ មានឈ្មោះថា
លោក Anthony Wichman ជាពលរដ្ឋមកពីកោះ Hawai សហរដ្ឋអាមេរិក។

ដោយឡែក  បន្ទាប់ពីឆ្មាំសមុទ្របានដឹងថា  បានកើតឡើងនូវករណីលិចទូកនេះហើយនោះ
ពួកគេក៏បានចេញឧទ្ធម្ភាគចក្រចេញទៅជួយសង្គ្រោះបុរសដែលជាអ្នកនេសាទ ស្របពេល
ដែលទូក   ក៏ដូចជាត្រីធូណាយក្ស  ទម្ងន់ធ្ងន់មួយក្បាលនោះ  ត្រូវបានទូកមួយគ្រឿងទៀត
ដែលត្រូវជាមិត្តភក្កិលោក Wichman អូសសណ្តោងយកទៅជ្រាំង៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news video news pics