CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញឡាំងពោរពេញទៅដោយ ក្បាលមនុស្សជាង ១០ នៅអាកាស យានដ្ឋាន Chicago

ព័ត៌មានអន្តរជាតិ   ៖  រកឃើញឡាំងពោរពេញទៅដោយក្បាលមនុស្ស នៅឯអាកាសយាន
ដ្ឋានអន្តរជាតិ​ Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទកន្លងទៅនេះ នេះបើយោងតាមសេចក្តី
រាយការណ៍ព័ត៌មានពីគេហទំព័របរទេស ស្កាយ កាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមមន្រ្តីប៉ូលីសមិនទាន់ហ៊ានអះអាងនៅឡើយទេ
ថាតើវាគឺជាអំពើមនុស្សឃាត ឬក៏ជាគំរូសំណាកនៃការវិភាគកាយវិទ្យា បន្ទាប់ពីបានរកឃើញ
ឡាំងមួយពោរពេញទៅដោយក្បាលមនុស្សច្រើនជាង ​​ ១០ ក្បាល បានដឹកមកពីទីក្រុងរ៉ូម ប្រ
ទេសអ៊ីតាលី។

លើសពីនេះទៅទៀត  បើយោងតាមសម្តីលោកស្រី Mary Paleologos ដែលជាអ្នកនាំពាក្យកា
រិយាល័យវិភាគកាយវិទ្យា Cook County Medical Examiner បានអោយដឹងថា វាអាចនឹងធ្វើកា
រដឹកជញ្ជូនទៅបានតាមលក្ខណៈស្របច្បាប់ បើសិនណាមានកិច្ចព្រមព្រៀងច្បាស់លាស់ក៏ដូច
ជា ប្រើវាក្នុងន័យវិជ្ជមាន ពោលគឺជាគំរូសំណាកនៃការវិភាគកាយវិទ្យា ។

គួររំឭកផងដែរថា តួខ្លួននៃសាកសពក្បាលមនុស្សទាំងនោះ  ត្រូវបានបញ្ជូនទៅការិយាល័យវិ
ភាគកាយវិទ្យា Cook County Medical Examiner ដើម្បីធ្វើការតាមដានស៊ើបអង្កេត រង់ចាំសេច
ក្តីសំរេចជាផ្លូវការថាតើគួរធ្វើបែបណាជាមួយនឹងសាកសពទាំងនោះ។

ក៏មានការភ្ញាក់ផ្អើល ពីក្រុមមនុស្សនៅក្នុងអាកាសយានដ្ឋានមួយនេះផងដែរ តែបើយោងតាម
សម្តីលោក Brian Bell ដែលជាអ្នកនាំពាក្យមកពីក្រសួងសន្តិសុខសង្គមបានបញ្ជាក់ថាវាមិនជា
ការភ្ញាក់ផ្អើលអ្វីនោះទេ  ក៏ព្រោះតែកន្លងមកក៏មានការដឹកជញ្ជូនស្រដៀងគ្នានេះផងដែរនៅឯ
កំពង់ផែ ស្របពេលដែលវាត្រូវបានយកទៅធ្វើការវិភាគកាយវិទ្យា៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange entertainment