(អាមេរិក)៖ មហាសេដ្ឋី ប្រេងលំដាប់ពិភពលោក លោក Jeffery Hildebrand បានបង្កើតនូវភាពភ្ញាក់ផ្អើលមួយដល់បុគ្គលិកនាឱកាសបុណ្យ Christmas ដោយផ្ដល់ប្រាក់ ១០ម៉ឺនដុល្លារអាមេរិក ដល់បុគ្គលិកៗ។
លោក Hildebrand បាននិយាយថា វាជាកាដូពិសេសសម្រាប់ឆ្នាំនេះ ព្រោះក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់ ហើយបើគ្មានបុគ្គលិកទេ ប្រាប់ចំណូលទាំងនោះក៏គ្មានដែរ ដូច្នេះហើយទើបលោកសម្រេចចិត្តផ្ដល់ប្រាក់រង្វាន់ ១០ម៉ឺនដុល្លារអាមេរិកសម្រាប់បុគ្គលិកម្នាក់ ដែលក្នុងនោះមានបុគ្គលិក១.៤០០នាក់ ត្រូវបានប្រាក់រង្វាន់នេះ។
កាលពី៥ឆ្នាំមុន លោក Hildebrand ក៏បានផ្ដល់ការភ្ញាក់ផ្អើលម្ដងដែរដល់បុគ្គលិក ដោយម្នាក់ៗទទួលបាន ៣៥.០០០ដុល្លារអាមេរិក។ ទស្សនាវដ្ដី Forbes បានចុះផ្សាយថា លោក Hildebrand គឺជាមហាសេដ្ឋីមួយរូបនៅក្នុងរដ្ឋតិចសាស ប៉ុន្តែសម្រាប់ទ្រព្យសម្បតិ្តរបស់លោកនោះ មិនត្រូវបានគេព្យាករណ៍ឡើយ។
បុគ្គលិកក្រុមហ៊ុន Hilcorp Energy បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះវាជាលើកទឹកដីដ៏ប្រសើរមួយសម្រាប់ឱកាសបុណ្យណូអែល៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី