តើលោកអ្នកមានអារម្មណ៍ថា ស្បែករបស់លោកអ្នកកំពុងតែរមាស់មែនដែរឬទេ? ស្បែករមាស់គឺជា
បញ្ហាស្បែកធម្មតាមដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នា។ បញ្ហាទាំងនេះអាចបណ្តាល
មកពីសកម្មភាពរាល់ថ្ងៃរបស់លោកអ្នក ដូចជា៖ លេងកីឡា ហាត់ប្រាណ បែកញើស មិនបានលាង
សំអាតខ្លួនឱ្យបានល្អ និង ការទទួលទានដំណេក មិនបានបោសសំអាត កន្លែងទទួលទានដំណេក
ឱ្យបានស្អាត ទើបបង្កឱ្យមានស្បែករមាស់នេះឡើង។
ខាងក្រោមនេះ គឺជាវិធីងាយៗមួយចំនួនដែលជួយព្យបាលកំចាត់បញ្ហាស្បែករមាស់បានយ៉ាងឆាប់
រហ័ស។
វិធីទី១៖ សូមយកម្ស៉ៅ baking soda ១ពែង លាយទៅក្នុងអាងទឹក ឬ ធុងទឹក (ធំអាចត្រាំខ្លួនបាន)
កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ចូលត្រាំក្នុងទឹកនោះ រយៈពេល ៣០នាទី រួចយកកន្សែងជូតខ្លួនរបស់
អ្នកឱ្យស្ងួត ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ១ថ្ងៃ ១ដង។
វិធីទី២៖ សូមយកដុំទឹកកក ដាក់នៅលើស្បែក កន្លែងមានរមាស់ ឱ្យបានយូរ តាមតែអាចធ្វើទៅ
បាន ឬងូតទឹកជាមួយនឹងទឹកត្រជាក់ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែករបស់អ្នក បាត់រមាស់
បានយ៉ាងឆាប់រហ័ស។
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies