ព័ត៌មានអន្តរជាតិ ៖ តុលាការនៅក្នុងប្រទេស Algeria បានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធធនាគាររយៈពេលពីរឆ្នាំ បន្ទាប់ពីលោកកាន់ទារកម្នាក់ផុតពីបង្អួច ដើម្បីចង់បាន "likes" ពី Facebook។
បុរសម្នាក់នោះបានបង្ហោះរូបគាត់កាន់ទារកនោះ ផុតពីបង្អួចពីអាគារ១៥ ជាន់មួយ ដោយសរសេរថា៖ « 1,000 likes ឬ ខ្ញុំនឹងទម្លាក់ទារកនេះចុះក្រោម»។
រូបភាពមួយនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ទាមទារឲ្យធ្វើការចាប់ខ្លួនបុរសនោះ ព្រោះគាត់បានបំពានសិទ្ធកុមារ។
ឪពុករបស់ទារកនោះ បានសុំតុលាការឲ្យធ្វើការដោះលែងបុរសនោះ ព្រោះបុរសនោះគ្រាន់តែលលេងតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី តុលាការបានធ្វើការជំទាស់ ដោយនិយាយថា យោងតាមរូបថតទាំងនោះ គឺច្បាស់ណាស់ដែលជីវិតទារកស្ថិតនៅក្នុងសភាពគ្រោះថ្នាក់។
ប្រជាជនក្នុងប្រទេស Algeria បានបន្ទោសបុរសនោះជាខ្លាំង និងគាំទ្រចំណាត់ការរបស់សមត្ថកិច្ចក្នុងការកាត់ទោសបុរសនោះ៕
ប្រែសម្រួល ៖ High
ប្រភព ៖ BBC