អន្តរជាតិ ៖ អ្នកទេសចរណ៍សញ្ជាតិអេស្ប៉ាញ ដែលធ្វើដំណើរទស្សនកិច្ច នៅប្រទេសអ៊ីតាលី បានប្រកាច់សម្លាប់ភ្លាមៗ ដោយសារផ្ទាំងថ្មធ្លាក់សង្កត់ នៅក្នុងមហាវិហារគ្រឹស្ដ Florence ។ ជនរងគ្រោះ មានអាយុ ៥២ ឆ្នាំ ហើយកាសែតក្នុងស្រុកមួយ បាននិយាយថា គាត់រស់នៅក្នុងទីក្រុងបាសេឡូណា។
ដុំថ្មនេះ ដែលគេហៅថា ជាសរសស្ដម មានអង្កត់ផ្ចិត ១៥ សង់ទីម៉ែត្រ និងធ្លាក់ពីកម្ពស់ ២០ ម៉ែត្រ។
ប៉ូលិសបានបិទព្រះវិហារ Santa Croce ជាបូជនីដ្ឋាន ដែលគេបញ្ចុះសពវិចិត្រករ Michelangelo តារាវិទូ Michelangelo និងទស្សនវិទូ Machiavelli មិនឱ្យភ្ញៀវទេសចរចូលទស្សនាទៀតទេ រហូតដល់មានការពិនិត្យពិច័យឱ្យបានមត់ចត់បន្ថែមទៀត។
អ្នកតំណាងព្រះវិហារខាងលើម្នាក់ បាននិយាយថា លោកស្រី មានការភ្ញាក់ផ្អើល និងសោកសៅជាពន់ពេក ហើយបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ។
លោកឪ Irene Sanesi ប្រធានកម្មវិធី Opera di Santa Croce ដែលគ្រប់គ្រងមហាវិហារនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការថែរក្សាព្រះវិហារត្រូវបាន«ធ្វើឡើងជាប្រចាំ»ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះគឺជាមហាវិហារគ្រឹស្តសាសនា នៅក្នុងទីក្រុង និងជាតំបន់ ទេសចរណ៍ដ៏សំខាន់មួយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC