ព័ត៌មានអន្តរជាតិ ៖ សន្លឹករូបថត រន្ធត់ចិត្តមួយ គឺ ជារូបភាពជាក់ស្តែង និងពិតៗ គ្រោះអកុសល ក្មេងតូចវ័យទើបតែ ៣ ឆ្នាំ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ខណៈសពអណ្តែត មកទើរនឹង ឆ្នេរសមុទ្រ ប្រទេសទួរគី នាំអោយផ្ទុះឡើងនូវភាពភ័យខ្លាច នៃវិបត្តិជនអន្តោប្រវេសន៍សហគមន៍ អឹរ៉ុប ។
សន្លឹករូបថត នៃសាកសពក្មេងតូចស្លាប់ផ្គាប់មុខចុះក្រោមត្រូវបានអណ្តែតមកទើរលើឆ្នេរសមុទ្រ ដ៏ពេញនិយមមួយកន្លែងរបស់ប្រទេស ទួរគី ជាសារមួយនាំអោយ ផ្ទុះឡើង នូវភាពភ័យខ្លាចទៅ នឹងវិបត្តិជនអន្តោប្រវេសន៍ ខណៈមនុស្សជាតិ មានបញ្ហាប្រឈមជាខ្លាំង ដោយប្រថុយប្រថានជី វិតក្នុងការធ្វើដំណើរ ស្វែងរកលក្ខខ័ណ្ឌរស់នៅថ្មី នៅក្នុងទឹកដី ប្រទេស អឹរ៉ុប ។
ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវពណ៌ក្រហម ខោជើងខ្លី ពណ៌ខៀវ ក្មេង ប្រុស តូចស្លាប់បាត់ បង់ជីវិតរូបនេះ ត្រូវបានគេមានជំនឿជាក់អោយដឹងថា ជនរងគ្រោះស្លាប់ម្នាក់ ក្នុងចំណោម ពល រដ្ឋស៊ីរី ទាំង ១២ នាក់ ដែលបានស្លាប់បាត់បង់ជីវិត អំឡុងការធ្វើដំណើរ ប៉ុនប៉ង ចូលទៅកាន់ ប្រ ទេសក្រិក ប៉ុន្តែ ជាអកុសល ទូករបស់ពួកគេបានជន់លិច ។
រូបភាពរន្ធត់ចិត្ត មួយប៉ុស្តិ៍នេះ សាយភាយលឿនជារន្ទះទៅទៀត ពោលទទួលបានការចែករំលែក ជាខ្លាំង នៅតាមបណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជា Instagram ដែលនាំអោយអ្នករាល់ ផ្ទុះឡើង នូវភាពភ័យខ្លាច ទៅលើ ជោគវាសនាមនុស្សជាតិ ជាពិសេសក្មេងតូចៗ ឯទៀត ដែលកំពុងតែ ព្យាយាម រត់គេចចេញពីបញ្ហាប្រឈម ការប៉ះទង្គិចគ្នា សង្គ្រាម ជាដើមនោះ ។
ឆ្មាំសមុទ្រ ទួរគី បញ្ជាក់អោយដឹងថា ទូក ២ គ្រឿង បានជន់លិច នាព្រឹកថ្ងៃ ពុធ កន្លងទៅនេះ អំ ឡុងការធ្វើដំណើរទៅកាន់ កោះ Kos ប្រទេស ក្រិក ។ ឆ្លើយតបទៅនឹងក្រុមការងារAFP ក្រុមការ ងារជួយសង្គ្រោះ បានកំណត់អត្តសញ្ញាណ ក្មេងតូចស្លាប់បាត់បង់ជីវិត គេមាន ឈ្មោះ ថា Aylan Kurdi ។ ប្រភពបញ្ជាក់អោយដឹងថា ៖ គេមានវ័យទើបតែ ៣ ឆ្នាំតែប៉ុណ្ណោះ ដោយ បានធ្វើដំណើរ ជាមួយនឹងក្រុមគ្រួសាររបស់គេ នៅលើទូក តូចមួយដែលអាចដឹក មនុស្សបាន តែ ៤ នាក់ តែប៉ុណ្ណោះ ប៉ុន្តែទូកមួយគ្រឿងនេះបែរជាផ្ទុក ក្រុមមនុស្ស ជាជនភៀសខ្លួន ដល់ទៅ ១៥ នាក់ ពីប្រទេសស៊ីរី បំណងទៅកាន់ ប្រទេសក្រិច ឬទួរគីគេចចេញពីពួកឈ្លើងសង្គ្រាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA