ព័ត៌មានអន្តរជាតិ ៖ The United Arab Emirates ឬ សហព័ន្ធ អារ៉ាប់អ៊ីម៉ីរ៉េត បានកាត់ទោសប្រហារ ស្រ្តីម្នាក់ រងនូវការចោទប្រកាន់ បទមនុស្សឃាត សម្លាប់គ្រូបង្រៀន អាមេរិកម្នាក់ នៅឯផ្សារទំនើប មួយកន្លែង ក្នុងទីក្រុង Abu Dhabi កាលពីឆ្នាំមុន នេះបើយោងតាម សារព័ត៌មាន រដ្ឋចេញផ្សាយ អំ ឡុងថ្ងៃច័ន្ទម្សិលមិញនេះ ។
ឧក្រិដ្ឋជន ជាឃាតករស្រី Alaa Al-Hashemi រងនូវការចោទប្រកាន់ ទោសសម្លាប់មនុស្ស អំឡុងខែ មិថុនា ឆ្នាំ ២០១៤ ក្រោយវាយប្រហារ ចាក់សម្លាប់គ្រូបង្រៀន អាមេរិក ម្នាក់ ឈ្មោះ Ibolya Ryan ខណៈការវាយប្រហារលើកនេះ អាជ្ញាធរ កំណត់បានថា ជាការវាយ ប្រហារ ភារវកម្ម នេះបើយោង តាមភ្នាក់ងារសារព័ត៌មានរដ្ឋ WAM ។
ឃ្លីបវីដេអូ ពីប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព បំពាក់នៅក្នុងផ្សារទំនើបកោះ ពាណិជ្ជកម្ម Reem Island នៃ ទីក្រុង Abu Dhabi នោះ បានបង្ហាញឡើងជាក់ស្តែង នូវស្រ្តីម្នាក់ ដែលគេកំណត់មុខសញ្ញាបានថា ជាជនដៃដល់ ដើរនៅចំនុចកណ្តាលផ្សារ បន្ទាប់មកបំលាស់ទីទៅកាន់ ជណ្តើរ យន្ត មុននឹងធ្វើការ ភៀសខ្លួនចេញពីផ្សារទំនើបកើតហេតុខាងលើ ។ ការតុប តែងរាងកាយ តាម រយៈការស្លៀកពាក់ អំឡុងវាយប្រហារសម្លាប់មនុស្សនោះ ឃាតករស្រី ដៃឆៅ រូបនេះ ត្រូវបានគេដាក់ឈ្មោះថាក្រៅថា ខ្មោចកោះ Reem ឬ "Reem Ghost." ។
គួរបញ្ជាក់ថា រឿងហេតុឃាតកម្មសម្លាប់គ្រូបង្រៀន Ryan នៅ ក្នុង បន្ទប់ទឹកសារើ សាជាថ្មី ឈាន ទៅដល់ការផ្តន្ទាទោសជនដៃដល់ បន្ទាប់ពីស្ថានទូតអាមេរិក ប្រចាំក្រុង Abu Dhabi ចេញសេចក្តី ប្រកាសអាសន្ន ព្រមានដល់ ពលរដ្ឋអាមេរិកទាំងអស់ អោយមានការប្រុង ប្រយ័ត្ន ក្រោយពីទទួល បានសារអនាមិកអ៊ីនធើណេត លើកទឹកចិត្ត ដល់ក្រុមភារវករ វាយ ប្រហារទៅលើគ្រូបង្រៀនអាមេ រិកកដ៏ដូចជាលើកទឹកចិត្ត វាយប្រហារទៅលើ បណ្តា សាលាអន្តរជាតិ ជាដើម ។ ប្រភពពី WAM បន្តអោយដឹងថា ៖ Alaa Al-Hashemi ច្រើនជាង ជាប់ ទោស ពីបទ មនុស្សឃាត នាងក៏រងនូវការ ចោទប្រកាន់ដូចគ្នាដែរ ពីបទផលិតគ្រាប់បែក ដែល ដាក់បង្កៃនៅខាងក្រៅអាគារ តែមិនផ្ទុះ ដោយ សារតែខុសបច្ចេកទេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន