អន្តរជាតិ ៖ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួនមិនបានទទួលការឆ្លើយតបពីក្រុង Pyongyang នៅលើកិច្ចប្រជុំកំពូលមួយ រវាងមេដឹកនាំកូរ៉េខាងជើង Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump ទេ។
ប្រភពដដែលបានបន្តថា វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន នៅពេលដែល លោក Trump ទទួលការអញ្ជើញ របស់កូរ៉េខាងជើងដើម្បីធ្វើការចរចារដោយផ្ទាល់ ។
ប្រភពផ្លូវរបស់កូរ៉េខាងត្បូងបាននិយាយថា លោក Kim បានត្រៀមបោះបង់អាវុធនុយក្លេអ៊ែររបស់គាត់ ។ ប៉ុន្តែព័ត៌មានលំអិតស្តីពីកិច្ចពិភាក្សាដែលបានគ្រោងទុក នៅតែមិនច្បាស់លាស់ ដោយគ្មានកិច្ចព្រមព្រៀងនៅឡើយទេអំពីទីតាំង ។
ក្រុមអ្នកវិភាគមានការសង្ស័យអំពីអ្វីដែលបានសម្រេច តាមរយៈការចរចាដែលបានផ្តល់នូវភាពស្មុគស្មាញនៃបញ្ហាដែលពាក់ព័ន្ធ ។
អ្នកនាំពាក្យបានបន្តថា កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា "យើងមិនបានឃើញ និងមិនបានទទួលការឆ្លើយតបជាផ្លូវការពីកូរ៉េខាងជើងពាក់ព័ន្ធនឹងជំនួបជាមួយកូរ៉េអាមេរិច នៅឡើយទេ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ ប៊ីប៊ីសុី