(សុខភាព)៖ រដូវក្តៅញើសចេញច្រើន សំលៀកបំពាក់ចាំបាច់ត្រូវឲ្យមានខ្យល់ចេញចូល ឲ្យបានទូលំទូលាយ។ នៅផ្ទះអ្នកអាចស្លៀកពាក់ខោអាវដេរ ដោយក្រណាត់ស្តើង ដូចជាក្រណាត់ត្បាញ ដោយសរសៃអំបោះ ព្រោះវាសមស្របហើយខ្យល់ អាចចេញចូលបានងាយទៀតផង។
ខោអាវពណ៌ស ឬ ពណ៌ខ្ចីសមស្របបំផុត ទៅនឹងរដូវក្តៅ ព្រោះវាត្រជាក់ងាយសង្កេតឃើញស្នាមកខ្វក់ ដែលប្រឡាក់ពុំសូវស្រូប ដោយអ្នកគួរតែបែងចែកសំលៀកបំពាក់ ប្រើជាប្រភេទៗ៖
-សំលៀកបំពាក់សម្រាប់រដូវក្តៅ
-សំលៀកបំពាក់សម្រាប់រដូវរងា
-សំលៀកបំពាក់ក្នុង
-សំលៀកបំពាក់សម្រាប់ដេក
-សំលៀកបំពាក់សម្រាប់បុណ្យទាន និងប្រជុំផ្សេងៗ
-សំលៀកបំពាក់សម្រាប់ពលកម្ម។
មុនពេលពិភាក្សាដល់ប្រភេទ សំលៀកបំពាក់នីមួយៗ យើងគប្បីយកចិត្តទុកដាក់ ដល់ការកាត់ដេរស្អាត និងពណ៌សម្បុរដែលធ្វើឲ្យ សំលៀកបំពាក់នោះស្អាត។ ប្រសិនបើអ្នកមានសម្បុរស អ្នកស្លៀកពាក់អ្វីក៏ស្អាតដែរ ពណ៌ស្រស់ក៏ស្អាតឯពណ៌ចាស់ ក៏រឹតតែស្អាតទៅទៀត ព្រោះវាធ្វើឲ្យសម្បុរស្បែក របស់អ្នកកាន់តែស្រស់។
ប្រសិនបើអ្នកមានសម្បុរខ្មៅ គួរស្លៀកពាក់ពណ៌ចាស់ៗ បើអ្នកស្លៀកពាក់ពណ៌ភ្លឺពេក គឺធ្វើឲ្យស្បែកអ្នកកាន់តែខ្មៅថែមទៀត។ ប្រសិនបើអ្នកមាន ក មូលហើយធាត់ ពាក់អាវកវៀលធំ មើលទៅកាន់តែធាត់។ នៅពេលចេញដើរទៅខាងក្រៅ អ្នកគួរពាក់អាវដៃវែង ដើម្បីចៀសវាងក្តៅខ្លាំងពេក ធ្វើឲ្យរបកស្បែកដៃ។ មិនត្រូវប្រើក្រណាត់ស្តើងពេកទេ គួរប្រើក្រណាត់ដែលជា ប្រភេទអំបោះកប្បាស ឬលាយអំបោះ ដើម្បីឲ្យត្រជាក់ងាយជក់ទឹកមិនសូវហាប់៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង