ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានបង្ខំអោយដើរសឹងតែអាក្រាតកាយអស់ រលីង នៅតាម ផ្លូវសាធារណៈខណៈជាការបង្ខំរបស់ប្តីព្រោះគាត់ខឹងខ្លាំងដោយចោទប្រកាន់ថានាងមានសាហាយ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរដ្ឋចិន អោយដឹងថា ជនរងគ្រោះជាស្រ្តីរូបនេះ មានវ័យ៣៣ ឆ្នាំនិងមានឈ្មោះថា Wang គឺជាជនរងគ្រោះ ដោយតម្រូវអោយដើរអាក្រាតកាយ ពីសំណាក់បុរស ជាស្វាមី លោក Zhang វ័យ ៣៧ ឆ្នាំ ដែលចោទប្រកាន់នាងថា មានគូកំណាន់ ។
ប្រភពដដែលបន្តអោយដឹងថា ហេតុការណ៍មិននឹកស្មានដល់ និង កម្រ កើត មាន លើកនេះ បាន កើតមានឡើងនៅក្នុងខេត្ត Jiangxi ភាគខាងកើត ឆៀង ខាងត្បូង ប្រទេសចិន ។ ប្រជុំរូបភាព នៃ ហេតុការណ៍ដ៏កម្រលើកនេះ ត្រូវ បាន គេចែករំលែក នៅតាមបណ្តាញសង្គមចិន ដោយគេឃើញ មានស្លាកជាប់នឹង ក ស្រ្តីរងការចោទប្រកាន់សរសេរ ឡើងជាភាសាចិន អោយដឹងថា "នាងខ្ញុំ ចង់ លក់ខ្លួន" ។
បើយោងតាមការគូសបញ្ជាក់អោយដឹង បុរសជាស្វាមី មិនទៅណាឆ្ងាយ ពីប្រពន្ធដែលរងការចោទ ប្រកាន់របស់ខ្លួននោះទេ ពោលគាត់បើករថយន្តទំនើបពណ៌ខ្មៅមួយ នៅផ្នែកម្ខាង កៀកជិតប្រពន្ធ ដោយឃ្លាំមើលសកម្មភាពរបស់នាង ។ សារព័ត៌មានក្នុងស្រុក បញ្ជាក់ ថា គូស្វាមី ភរិយា មួយគូរ នេះបានរៀបការជាមួយគ្នា កាលពី ១០ ឆ្នាំមុន ខណៈមានកូនស្រី ២ នាក់ នៅ ក្នុងបន្ទុក ។ បណ្តា មិត្តភក្កិគូស្វាមីភរិយាមួយគូរនេះ ចេញសេចក្តីបំភ្លឺអោយដឹងថា ជាញឹកញាប់ បុរសជាស្វាមី តែងតែ ធ្វើទុក្ខទោម្មេញ ដល់ភរិយា ព្រោះចង់ចិត្តគុំនុំ គ្រួសាររបស់គេ គ្មានកូនប្រុសនឹងគេ ។ គួរបញ្ជាក់ថា ក្រោយពីកើតមានឡើង នូវហេតុការណ៍ ភ្លើងប្រច័ណ្ឌដ៏កម្ររូបនេះ បុរសជាស្វាមី បាន សរសេរលិ ខិតសុំអភ័យទោស នៅលើកាសែតក្នុងស្រុកចិន ក្រោយពីរកឃើញថា ប្រពន្ធខ្លួន ពិត ជាមិនបាន ផិតក្បត់ខ្លួននោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា