CamNews

តារា 

ឡូយមែន!​ ខួបកំណើត កញ្ញា មាន សូនីតា ស្រាប់តែមានវត្តមានមនុស្សម្នាក់ ដែលភាគច្រើនមហាជនប្រាកដជាស្គាល់!

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ត្រូវជាថ្ងៃខួបកំណើតរបស់តារាសម្តែងស្រីរូបស្រស់ កញ្ញា មាន សូនីតា ដែលជាតារាស្រីរូបស្រស់ សើចស្រស់ និងជាម្ចាស់ហាងខោអាវម្នាក់ទាំងវ័យក្មេងថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា កញ្ញា មាន សូនីតា បានរៀបចំពិធីខួបកំណើតរបស់ខ្លួននៅហាងផ្ទះស្រលាញ់ របស់ខ្លួននៅម្តុំបឹងកេងកង ដោយមានអ្នកសិល្បៈជាច្រើនបានចូលរួមទៀតផង នៅក្នុងនោះយើងសង្កេតឃើញមានវត្តមានរបស់តារាចម្រៀងល្បីឈ្មោះមួយដួង គឺ លោក ឆន សុវណ្ណរាជ ថែមទៀតផង ។

ជាងនេះទៅក្រៅពីអាជីពជាតារាសម្ដែង កញ្ញា មាន សូនីតា ក៏ជាអ្នកច្នៃម៉ូដសំលៀកបំពាក់ដែលច្នៃចេញពីក្រមារដ៍ល្បីឈ្មោះ រហូតគេដាក់ឈ្មោះអោយថា រាជនីក្រមារទៀត ពិតជានារីម្នាក់ដ៏អស្ចារ្យមែន ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mean sonita Chhorn sovannareach