ព័ត៌មានអន្តរជាតិ ៖ ជន សង្ស័យ Yusufu Mieraili បាន សារភាពថា ខ្លួន ជា អ្នកបញ្ជូនសារកាដូ ដែលមានគ្រាប់បែកនៅ ក្នុងនោះ ទៅឲ្យជន សង្ស័យ ពាវអាវពណ៌លឿង នៅមុនពេលកើតហេតុ ប៉ុន្តែមិនបាននិយាយ អ្វីបន្ថែមទៀតទេ នេះបើយោង តាមការចុះផ្សាយរបស់ កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃនេះ។
ជនសង្ស័យ Yusufu Mieraili វ័យ ២៥ឆ្នាំរូប នេះ បាន បន្ដ ទៀតថា ខ្លួនគេ បានជួយ ជនសង្ស័យ ពាក់ អាវពណ៌ លឿង និង ពណ៌ខៀវ នៅក្នុងបន្ទប់ Apartment ក្នុងស្រុក Nong Chok ជា កន្លែង ដែលប៉ូលិសរកឃើញឧបករណ៍ ផលិតគ្រាប់បែក។ Yusufu បានអះអាងថា ខ្លួនគេមិនបានស្គាល់ អត្តសញ្ញាណ ជនសង្ស័យ អាវលឿងឡើយ ពោលគឺគ្រាន់តែ ស៊ីឈ្នួលផលិតគ្រាប់បែកប៉ុណ្ណោះ។
Yusufu ព្រមសារភាពនូវបទឧក្រិដ្ឋនេះ ដោយ សារ តែប៉ូលិសថៃ គ្រោង បញ្ជូនរូបគាត់ ទៅកាន់ ប្រទេសចិន ដូច្នេះហើយទើបជនសង្ស័យយល់ព្រមសារភាព និងសម្រេចចិត្តឲ្យ តុលាការ ថៃកាត់ ទោស ប្រសើរជាងបញ្ជូនរូបគេទៅកាន់ចិន ។ គួរបញ្ជាក់ផងដែរថា ជនសង្ស័យ Yusufu ត្រូវបាន ចាប់ខ្លួននៅក្បែរ ព្រំដែន ប្រទេសកម្ពុជា ក្នុង ខេត្តស្រះកែវ ដោយភ្ជាប់មកនូវលិខិត ឆ្លងដែន ក្លែង ក្លាយ ប៉ុន្តែទីលំនៅពិតប្រាកដរបស់គេនោះ គឺស្ថិតនៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន ដែលជាខេត្ត មួយសម្បួរដោយជនជាតិដើម Uighurs កាន់សាសនាម៉ូស្លីម៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល