ព័ត៌មានកីឡា៖ ជុំវិញនៃការសម្រេចចិត្ដ បង្កើតជាកញ្ចប់សប្បុរសធ៌មមួយ ដែលមានសមាសភាពនៃ ការចូលរួមបរិចាគ សុទ្ធសឹងតែជាកីឡាករ និងសិល្បះករ ក្នុងនោះផងដែរ ក៏មានវត្ដមានរបស់ ស្ដេចប្រដាល់ជនជាតិអាមេរិក Floyd Mayweather ត្រូវជាមិត្ដភក្ដិរបស់ម្ចាស់កម្មវិធី ត្រូវបានអញ្ជើញ ឲ្យចូលរួមបរិច្ចាគផងដែរ ប៉ុន្ដែក៏ត្រូវ អ្នកគាំទ្រមួយចំនួន នៃម្ចាស់កម្មវិធី សម្ដែងការមិនពេញចិត្ដ ភ្លាមលើគម្រោងនេះ។
កាលពីថ្ងៃពុធ កន្លងទៅនេះ លោក Richard Sherman ដែលមានអាជីពជាកីឡាករ បាល់ឱបមួយរូប ហើយក៏ជាសមាជិក ដែលចូលរួមបរិច្ចាគថវិការ ចូលរួមក្នុងកម្មវិធីសប្បុរសធ៌មផងដែរនោះ បានប្រកាសប្រាប់ជាសារធារណៈតាមរយៈបណ្ដាញទំនាក់ទំនង twitter របស់គាត់ថា កម្មវិធីសប្បុរសធ៌ម នាថ្ងៃទី១៩ ខាងមុខនេះ ក៏នឹងមានវត្ដមាន របស់ Floyd ចូលរួមធ្វើការបរិចាគផងដែរ។ ហើយទន្ទឹមនឹងការឆ្លើយតបត្រលប់មកវិញ តាមរយៈមតិ អនុសាសន៍ (Comment) បានរងការវាយប្រហាពាក្យសម្ដី យ៉ាងធ្ងន់ធ្ងរ ពីសំណាក់ អ្នកគាំទ្ររបស់ កីឡាករ ដែលសម្រេចចិត្ដយល់ព្រម ឲ្យ Floyd ចូលរួមធ្វើបុណ្យជាមួយនោះ។
ខាងក្រោមនេះគឺជាម្ចាស់គណនេយ្យ ដែលបង្ហាញពីភាពមិនពេញចិត្ដនឹងការសម្រេចចិត្ដនេះ ដែលក្នុងនោះ ក៏មាន គណនេយ្យផ្ទាល់របស់ លោក Richard Sherman បានឆ្លើយតបទៅកាន់ពួកគាត់វិញផងដែរ៖
ម្ចាស់គណនេយ្យ ផ្ទាល់ឈ្មោះថា Richard Sherman ក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដោយបង្ហាញពីអារម្មណ៍ដ៏ភ្ញាក់ផ្អើលនេះ។
កីឡាករ Richard Sherman
ដោយ៖ អឿ អ៊ុយ
ប្រភព៖ http://blog.seattlepi.com/